ព័ត៌មានជាតិ
រដ្ឋបាលរាជធានី នឹងដំណើរការស្តារ បុកជញ្ជាំងរបកុង (Sheet-Pile) បឹងទំពុនតូច ប្រឡាយ និងជួសជុលកែលំអ
រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការកែលំអហេដ្ឋារចនាសម្ព័ន្ធ ដោយស្តារ បុកជញ្ជាំងរបកុង (Sheet-Pile) បឹងទំពុនតូច ប្រឡាយ និងជួសជុលកែលំអ ស្ថានីយបូមទឹកបឹងទំពុន ស្ថិតនៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលអនុវត្តគម្រោងកែលម្អខាងលើឡើងវិញ រដ្ឋបាល រាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនលើកលែងចំពោះអ្នករារាំង ឬតវ៉ាទាំងឡាយឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការស្តារ បុកជញ្ជាំងរបកុង (Sheet-Pile) បឹងទំពុនតូច ប្រឡាយ និងជួសជុលកែលំអ ស្ថានីយបូមទឹកបឹងទំពុន ស្ថិតនៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសារព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី០៤វិច្ឆិកានេះ ដែលសេចក្តីជូនដំណឹងនេះ មានន័យដើមថា៖ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ដោយពិនិត្យឃើញ ស្ថានីយបូមទឹកបឹងទំពុនមានសភាពចាស់ទ្រុឌទ្រោម ហើយផ្ទៃអាងស្តុកទឹកបឹងទំពុនតូច និងប្រឡាយគោករាក់យ៉ាងខ្លាំង ដោយសារការចាក់ដីរំលោភកាន់កាប់នោះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការធ្វើ ឲ្យប្រសើរឡើងនូវសមត្ថភាពនៃម៉ាស៊ីនបូមទឹក បុកជញ្ជាំងបេតុង (Sheet-Pile) ស្តារជម្រៅអាងស្តុកទឹក និងប្រឡាយ ដើម្បីកាត់បន្ថយ ជាអតិបរមានូវការលិចលង់តំបន់ខ្លះនៃខណ្ឌទួលគោក សែនសុខ បឹងកេងកង ខណ្ឌមានជ័យ។ មុនពេល មានជំនន់ទឹកភ្លៀង ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបានចុះអនុវត្តការងារនេះ ប៉ុន្តែមានការរារាំងពីអ្នករំលោភ កាន់កាប់ ដោយខ្លះមានបំណងប្រើអំពើហិង្សាមកលើក្រុមការងារ ធ្វើឲ្យអាក់ខានពុំអាចអនុវត្តបានឡើយ។


នាពេលកន្លងទៅថ្មីៗនេះ នៅពេលដែលរាជធានីភ្នំពេញទទួលរងនូវជំនន់ទឹកភ្លៀងខ្លាំងនោះ ប្រសិនបើរដ្ឋបាល រាជធានីភ្នំពេញចាត់វិធានការមិនទាន់ពេលវេលា ក្នុងការយកឡានបូមទឹកខ្នាតធំទៅជួយបូមសង្គ្រោះ ព្រមទាំងយកបាវ ខ្សាច់ទៅទប់ទឹក កុំឲ្យលិចស្ថានីយបូមទឹកបឹងទំពុនទេនោះ ម្ល៉េះទូរបញ្ជាអគ្គិសនីស្ថានីយបូមទឹកនេះ ត្រូវលិចលង់ បង្កឲ្យផ្ទុះឆេះលែងដំណើរការកើតនាំឲ្យតំបន់មួយចំនួននៃរាជធានីភ្នំពេញត្រូវលិចលង់ត្រាំត្រែងជាច្រើនខែទៀតផង ទម្រាំ រដ្ឋបាលរាជធានីភ្នំពេញរកម៉ាស៊ីនបូមទឹកថ្មី និងជួសជុលម៉ូទ័របូមទឹកនៃស្ថានីយបូមទឹកបឹងទំពុននេះ ដើម្បីបូមទឹក បញ្ចេញទៅបឹងជើងឯក ឲ្យបានរួចរាល់ឡើងវិញ។

ដើម្បីដោះស្រាយបញ្ហាខាងលើ ប្រកបដោយចក្ខុវិស័យយូរអង្វែង សំដៅធានាបាននូវប្រសិទ្ធភាពនៃប្រព័ន្ធ រំដោះទឹក កាត់បន្ថយការលិចលង់នោះ រដ្ឋបាលរាជធានីភ្នំពេញនិងដំណើរការកែលំអហេដ្ឋារចនាសម្ព័ន្ធដូចបានជម្រាប ជូនខាងលើ ក្នុងពេលខាងមុខនេះដ៏ខ្លី។ ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលអនុវត្តគម្រោងកែលំអខាងលើឡើងវិញ រដ្ឋបាល រាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនលើកលែងចំពោះអ្នករារាំង ឬតវ៉ាទាំងឡាយ។ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវសហការអនុវត្ត ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ស្រីរត្ន័
សូមចុចអាន៖ ការសាងសង់ផ្លូវ៣៨ខ្សែ ក្នុងខេត្តសៀមរាប បែងចែកជាបួនប្រភេទ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


