Connect with us

ព័ត៌មានជាតិ

ការថែទាំប្រព័ន្ធលូជាប្រចាំ គឺជាគន្លឹះសំខាន់ធានាប្រសិទ្ធ ភាពរំដោះទឹក មុនរដូវវស្សាចូលមកដល់

បានផុស

នៅ

ការរៀបចំ និងថែទាំប្រព័ន្ធលូជាប្រចាំ គឺជាចំណុចគន្លឹះក្នុងការធានាឱ្យប្រព័ន្ធរំដោះទឹកដំណើរការបានល្អ មានប្រសិទ្ធភាព និងអាចឆ្លើយតបបានទាន់ពេលវេលា ពេលមានភ្លៀងធ្លាក់ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារខណ្ឌ សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះអនុវត្តការងារបូមស្តារអណ្តូងលូ និងប្រព័ន្ធលូ តាមបណ្តោយផ្លូវលេខ១៩៨៦ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធរំដោះទឹក និងបង្ការការស្ទះលូដែលអាចបណ្ដាលឱ្យកើតមានការជន់លិច ជាពិសេសមុនរដូវវស្សាដែលនឹងមកដល់។ ក្នុងនោះផងដែល ក្រុមការងារបានប្រើប្រាស់រថយន្តបូមស្តារ និងឧបករណ៍បច្ចេកទេស ដើម្បីសម្អាតកាកសំណល់ដីកកស្ទះ និងសារធាតុផ្សេងៗក្នុងបណ្តាញលូ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា ការរៀបចំ និងថែទាំប្រព័ន្ធលូជាប្រចាំ គឺជាចំណុចគន្លឹះក្នុងការធានាឱ្យប្រព័ន្ធរំដោះទឹកដំណើរការបានល្អ មានប្រសិទ្ធភាព និងអាចឆ្លើយតបបានទាន់ពេលវេលា ពេលមានភ្លៀងធ្លាក់ខ្លាំង។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយមិនបោះសំរាមចូលក្នុងអណ្តូងលូ ឬតាមផ្លូវសាធារណៈ ដែលអាចបង្កការស្ទះ និងប៉ះពាល់ដល់ប្រព័ន្ធបង្ហូរទឹក។

គួរបញ្ជាក់ថា ការងារបូមស្តារប្រព័ន្ធលូនេះ ជាផ្នែកមួយនៃផែនការរបស់អាជ្ញាធរខណ្ឌសែនសុខ ក្នុងការត្រៀម មុនរដូវវស្សាមកដល់ ដើម្បីកាត់បន្ថយហានិភ័យនៃការជន់លិច និងធានាសុវត្ថិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕អត្ថបទ៖សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម