Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចបន្តចាប់បានរថយន្ត១គ្រឿងលួចនាំចូលសាច់បង្កកខូចគុណភាពជាង១តោន

បានផុស

នៅ

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីសាខាគយ ចុះចាប់បានរថយន្ត១គ្រឿងបង្កប់សាច់បង្កកចម្រុះដែលមានសារធាតុ គីមី ចំនួនជាង១តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ក្រាបសាច់បង្កកនេះបានធ្វើឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចសាលាក្រហម ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាងពីមន្ត្រីចម្រុះបានប្រាប់ឲ្យដឹងថា ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញដឹកចេញពីប្រទេសថៃ លួចដឹកចូលមកប្រទេសកម្ពុជា តាមច្រកតាមច្រករបៀងពុំមានឯកសារយោង និងលិខិតអនុញាតិ ពីជំនាញផលិតកម្ម និងបសុព្យាបាល និងជំនាញជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចេញឲ្យទេ។ ផលិតផលទាំងនោះ ភាគច្រើន បានខូចគុណភាពអស់ហើយ ព្រោះតែរក្សាទុកក្នុងសីតុណ្ហភាព ការវេចខ្ចប់មិនសមស្រប និងមានរយ:ពេលច្រើនថ្ងៃទៀតផង។

ចំណែកម្ចាស់រថយន្តដែលទទួលដឹកទំនិញក៏គ្មានការអនុញាតិច្បាប់អ្វីនោះដែរ ហើយក្នុងការបង្ក្រាបនោះសមត្ថកិច្ចចម្រុះ បានដកហូតផលិតផលសាច់បង្កក ដែលមានសាធាតុគីមី ចំនួន១.២៥៤គីឡូក្រាម ក្នុងនោះ ១-ជើងមាន់បង្កក ៨ កេស = ៥៦០ គ.ក ២-កោះមាន់បង្កក ៨ កេស=៦២៤ គ.ក ៣-ខួរគោបង្កក ១ កេស=៥៦ គ.ក ៤-ពោះវៀនជ្រូក ១ កេស=៧០ គ.ក។

ផលិតផលខាងលើ ត្រូវសមត្ថកិច្ចចម្រុះធ្វើកំណត់ហេតុដកហូត រួចស្នើសុំគោលការណ៍និតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅដុតកម្ទេចចោលតាមវិធានបសុពេទ្យ នៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤អស់ហើយ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម