Connect with us

ជីវិតកម្សាន្ដ

ឌីជេ ក្តិប រម្លឹកបណ្តាំចុងរបស់ឪពុកថា ឲ្យខំប្រឹងកែប្រែខ្លួនដើម្បីអនាគតកូនៗ

បានផុស

នៅ

មិនខុសពី​មហាជន​អ្នកគាំទ្រ និងសិល្បករ-សិល្បការិនី ឯទៀតទេ​នៅថ្ងៃ​ទិវាលោក​ឪពុក “តារាចម្រៀង​រ៉េប ឌីជេ ក្តិប បាន​រម្លឹង​​ការ​ចងចាំ និងការដឹងគុណចំលោក​ឪពុក​របស់​ខ្លួនទោះ​បីលោក​បានចែកឋានទៅហើយក្តី។ អ្វីដែល​កាន់​តែចាប់​អារម្មណ៍ ឌីជេ ក្តិប បាន​នឹកដល់​បណ្តាំ​ចុងក្រោយរបស់​ឪពុក​ដែលឲ្យ​ខំប្រឹងកែប្រែខ្លួន​ដើម្បីអនាគត​កូនៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“ទិវាលោកឪពុក” កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កន្លង​ទៅ ឌីជេ ក្តិប ក៏បាន​បង្ហាញការសោកស្តាយដែល​ពុំមាន​ឱកាស​ហៅ​ឲ្យ​ឪពុក​បើកភ្នែ​កត្រឹមតែ ១វិនាទី​ដើម្បីមើល​ពី​ភាព​ជោគជ័យ​ម្ដង​ទៀត​របស់ខ្លួន។ ឌីជេ ក្តិប បាន​រៀបរាប់​ថា «Happy Father Day លោក ប៉ា»។

លោកនិយាយ​ថា «ប៉ា! តើប៉ាមានបានមើលឃើញ​ពីភាព​ស្រស់​សង្ហារ​របស់​កូនប្រុស​ប៉ាម្នាក់នេះទេ? ពេលនេះ គឺ វា​ក្រោក​ឈរ​វិញ​បានហើយ​អាចត្រឡប់ទៅធ្វើការងារសិល្បៈ​ដែលជា​ទេពកោសល្យ​ពី​ធម្មជាតិ​បួករួមនិងការខិតខំហាត់​រៀនរបស់វាវិញ​បានហើយ»

តារាចម្រៀង ឌីជេ ក្តិប បន្តទៀតថា «ពិសេសគឺ វាអាចទៅធ្វើការកលុយវិញ​បានហើយ ប៉ុន្តែវា​ប្រាប់​ខ្ញុំថា ទោះ​បីជាវាអាចរកលុយ​បាន​ច្រើន​ប៉ុណ្ណា​ក៏វាមិន​អាចទិញ​ខ្សែជីវិតរបស់ប៉ាឲ្យបើកភ្នែកត្រឹមតែ ១វិនាទី​ដើម្បី​មើល​ឃើញ​ពីភាពជោគជ័យ​ម្ដងទៀត​របស់វាបានទេ តែយ៉ាង​ណាក៏ដោយ​ក៏វា​អត់​ដែល​បាន​បំភ្លេច​បណ្ដាំ​របស់​ប៉ាដែលប្រាប់​ថាកូន​ត្រូវខំប្រឹង​កែប្រែខ្លួន​ឯងដើម្បីអនាគតកូន​ៗរបស់​កូនឲ្យបាន»

ទស្សនិកជន និង​អ្នក​​និយម​តាម​​ដាន​វិស័យសិល្បៈ​បានដឹងហើយថា តារា​ចម្រៀងរ៉េប​លោក ចាន់ សំណាង ហៅ ឌីជេ ក្តិប កន្លង​មក​គឺ​ហាក់​ឃ្លាត​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​ស្ទើរទាំងស្រុង។ ប៉ុន្តែ ជា​ការកត់​សម្គាល់​ថ្វីត្បិត​មួយ​រយៈ​កន្លង​ទៅ ឌីជេ ក្តិប មិន​សូវ​មាន​វត្តមាន​លើ​វិថីសិល្បៈ​ក្តីតែ​លោក​មិន​បាន​បង្ហាញ​ពីការ​បោះបង់​នោះទេ​ពោលគឺ លោក​តែបង្ហាញ​ពីឆន្ទៈ​ស្រលាញ់ និង​វិលចូលវិស័យមួយនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលស្រុកអន្លង់វែង នាំយកគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងឈរជើងជួរមុខនៅខ្សែបន្ទាត់ព្រំដែ​ន

ព័ត៌មានជាតិ៨ ម៉ោង មុន

មេបញ្ជាការតំបន់ ជំរុញកម្លាំងចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការពារជម្រកសត្វព្រៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ទីក្រុងធំៗនៅអាមេរិក ចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់ ត្រៀមការសងសឹករបស់អ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ីរ៉ង់ ប្រកាសថា អាមេរិក ចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ហើយ!

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលព័ត៌មានដែលផ្សាយថា កោះឬស្សីត្រូវបានវៀតណាមកាន់កាប់

Sokha Hotels

ព័ត៌មានពេញនិយម