Connect with us

ព័ត៌មានអន្ដរជាតិ

ដោយសារកូវីដ ពលរដ្ឋថៃ ងាកទៅបង្ហោះរូបភាពនិងវីដេអូអាសអាភាសលើវេបសាយ OnlyFans រកលុយដោះបំណុល

បានផុស

នៅ

ដោយសារមនុស្សជាច្រើនត្រូវបាត់បង់ការងារក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ព្រោះតែជំងឺរាតត្បាតកូវីដ១៩ ប្រជាជនថៃមួយចំនួនបានរកប្រាក់ចំណូល តាមរយៈការបង្ហោះរូបភាពនិងវីដេអូអាសអាភាសរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម OnlyFans ថ្វីបើរូបភាពអាសអាភាសគឺជារឿងខុសច្បាប់នៅក្នុងប្រទេសថៃ ក៏ដោយ។

ដើម្បីមើលរូបភាពនិងវីដេអូ ហ្វេនៗត្រូវបង់ប្រាក់ Subscripe ប្រចាំខែ។ ក្រុមហ៊ុន OnlyFans ត្រូវកាត់ថ្លៃសេវា ២០ភាគរយហើយអ្វីដែលនៅសល់គឺបានទៅអ្នកបង្កើតមាតិកា។ ជាក់ស្តែងមនុស្សអាចរកលុយបានច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់បុរសម្នាក់នៅក្នុងប្រទេសថៃ គាត់បានសម្រេចចិត្តបង្ហោះរូបភាពនិងវីដេអូនៅលើ OnlyFans ដើម្បីជួយដោះបំណុលចំនួន៧០០,០០០បាត។ ក្នុងមួយខែ គាត់រកបាន៣០,០០០ បាតពីការ Subscripe។

ដោយមានការព្រួយបារម្ភអំពីផលប៉ះពាល់ខាងផ្លូវច្បាប់ គាត់បានសម្រេចចិត្តបញ្ឈប់ការបង្ហោះ ហើយចាប់ផ្តើមអាជីវកម្មលក់ទឹកផ្លែឈើវិញ។ ប៉ុន្តែមុខជំនួញនេះ មិនដំណើរការបានល្អដូចការសង្ឃឹមរបស់គាត់ទេ ហើយគាត់បានចាប់ផ្តើមបង្ហោះលើ OnlyFans ជាថ្មីម្តងទៀត។

ចាប់ពីខែតុលាមក ខ្ញុំអាចរកប្រាក់បានប្រហែល២០ម៉ឺនបាតក្នុងមួយខែ ដោយគ្រាន់តែបង្ហោះរូបអាក្រាត។ ប្រសិនបើខ្ញុំអាចរក្សាគណនីរបស់ខ្ញុំនៅលំដាប់កំពូលថ្នាក់ជាតិបាន ខ្ញុំគិតថា ខ្ញុំអាចសងបំណុលទាំងអស់ក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ។

តាមច្បាប់របស់ប្រទេសថៃ ការផ្សព្វផ្សាយនូវអ្វីដែលត្រូវបានចាត់ទុកថាជាមាតិកាអាសអាភាសតាមអ៊ីនធឺណិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់១០០,០០០បាត។ អ្នកបង្កើតមាតិកាលើ OnlyFans នៅក្នុងប្រទេសថៃ កំពុងស្ថិតក្នុងហានិភ័យនៃការកាត់ទោស។

យោងតាមមាត្រា៤ នៃក្រមព្រហ្មទណ្ឌប្រទេសថៃស្តីពីយុត្តាធិការ ប្រសិនបើមាតិកាត្រូវបាន Upload នៅក្នុងប្រទេសថៃ តុលាការថៃមានអំណាចអនុវត្តច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Thaiger

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម