Connect with us

ព័ត៌មានអន្ដរជាតិ

ដឹង​ប្រាក់​ខែ​មេ​ប៉ូលិស​វៀតណាម ទទួល​បាន​ប៉ុន្មាន​អត់?

បានផុស

នៅ

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២៤ ប្រាក់​ខែ​​គោល​នៃ​មន្ត្រី​រដ្ឋាភិបាល​វៀតណាម ត្រូវ​បាន​​ដំឡើង​ចំនួន ៣០% ដែល​ជា​មធ្យម​ស្មើ​នឹង​ប្រមាណ​ជា ៩២​ដុល្លារ។ ក្នុង​​នោះ ​ប្រាក់​ខែ​កង​កម្លាំង​ប៉ូលិស ដែល​ខ្ពស់​ជាង​គេ ទទួល​បាន​ចំនួន​​ប្រហែល ៩៥៥​ដុល្លារ សម្រាប់​​មុខងារ​ជា​នាយ​ឧត្ដមសេនីយ៍ (ផ្កាយ​៤) ដោយ​មិន​​រាប់​បញ្ចូល​​ប្រាក់​ឧបត្ថម្ភ​​ផ្សេងៗ​​នោះ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express នៅ​ថ្ងៃ​​ទី​២ ខែ​កក្កដា ប្រាក់​ខែ​ទាប​បំផុត​សម្រាប់​កង​កម្លាំង​​ប៉ូលិស​វៀតណាម គឺ​ទទួល​បាន​ជិត ៣០០​ដុល្លារ ចំពោះ​តំណែង​ជា​ពលបាល។ ចំណែក​ឯ​តំណែង​ជា​​ឧត្ដមសេនីយ៍​ឯក (ផ្កាយ​៣) ទទួល​បាន​​ចន្លោះ​ពី ៨៤៤​ដុល្លារ ដល់ ៩០០​ដុល្លារ និង​មុខងារ​ជា​​​ឧត្ដមសេនីយ៍​ទោ (ផ្កាយ​២) ទទួល​បាន​ប្រហែល ៧៩០​ដុល្លារ។

បន្ថែម​ពី​លើ​​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ កម្លាំង​ប៉ូលិស​វៀតណាម ក៏​នឹង​ទទួល​បាន​​ប្រាក់​បំណាច់​អតីតភាព​ការងារ ដោយ​ផ្អែក​តាម​កម្រិត​​បៀវត្សរ៍​បច្ចុប្បន្ន និង​រយៈពេល​ចូល​បម្រើ​ការងារ ព្រម​ទាំង​ប្រាក់​​ឧបត្ថម្ភ​​កាតព្វកិច្ច​ និង​ប្រាក់​ឧបត្ថម្ភ​មុខ​តំណែង​ ជា​ដើម។

សូម​បញ្ជាក់​ថា បើ​តាម​ច្បាប់​ស្តីពី​កងកម្លាំង​សន្តិសុខ​សាធារណៈ​របស់​ប្រជាជន​វៀតណាម ក្នុងជួរ​ប៉ូលិស តម្រូវ​ឲ្យ​មាន​នាយ​ឧត្ដម​សេនីយ៍​​​ចំនួន​​​ម្នាក់ ឧត្ដម​សេនីយ៍​ឯក​ចំនួន​​៧​នាក់ និង​ឧត្ដម​សេនីយ៍​ទោ​ មិន​ឲ្យ​លើស​ពី ១៦២​នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣០ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម