Connect with us

ព័ត៌មានជាតិ

កសិករនៅឃុំទន្លេបិទ អាចទទួលផលពីការលក់ផ្លែម្នាស់ ២០លានរៀលក្នុងមួយឆ្នាំ

បានផុស

នៅ


ម្នាស់គឺជាដំណាំដ៏មានសក្ដានុពលរបស់ប្រជាពលរដ្ឋចំនួន៥ភូមិនៅក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលអាចជួយជីវភាពប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។ ម្នាស់ជារុក្ខជាតិម៉្យាងបន្តពូជដោយកណ្ដៀង ឬខ្នែង ស្លឹកមានបន្លារដូចធ្មេញរណា ព័ទ្ធជុំវិញដើមដោយធាងលាយឡំគ្នា និងមានផ្លែរាងមូលទ្រវែងបន្តិច បើយើងទទួលទានផ្លែម្នាស់ទុំប្រកបដោយរសជាតិជូរអែម និងផ្អែមស្អិត អាចធ្វើជាបន្លែ ឬជាអាហាបង្អែមលាងមាត់ ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូ ស៊ាងហេង ជាកសិករដាំម្នាស់នៅក្នុងភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កសិករ​នៅក្នុងភូមិរបស់គាត់និយមដាំម្នាស់ពីរប្រភេទដូចជាម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ គឺជាម្នាស់ខ្មែរយើងសុទ្ធសាធតែម្តង ។

កសិករបន្តថា ក្នុងផ្ទៃដី ១ហិកតា អាចដាំកូនម្នាស់បានចំនួន ៦ម៉ឺនដើម ហើយផ្តល់ប្រាក់ចំណូកក្នុងមួយឆ្នាំមិនក្រោម ២០លានរៀលនោះទេ ដែលធ្វើឲ្យស្មារតីប្រជាកសិករសប្បាយរីករាយក្នុងការប្រមូលផលម្នាស់ ចំពោះទីផ្សារម្នាស់ គេលក់រាប់ជាឡូ ក្នុង១ឡូមាន ១២ផ្លែ ជាប្រភេទផ្លែម្នាស់លេខ ១លក់តម្លៃ ២ម៉ឺនរៀល។

លោក ដុក សារឿន ប្រធានការិយាល័យកសិកម្មខេត្តបានឲ្យដឹងដែរថា កសិករដាំម្នាស់មានចំនួន ៥ភូមិ រួមមាន ភូមិអំពិលជ្រុំ ភូមិភ្នំ ភូមិតាអ៊ុយ ភូមិជ្រោយស្រឡៅ និងភូមិអន្លង់ពោង ដែលមានផ្ទៃដីដាំម្នាស់ប្រម៉ាណជា ៣៥ហិកតា នាពេលកន្លងមកមានមេភូមិ ក្រុមប្រឹក្សាឃុំ និងមន្ត្រីកសិកម្មខេត្ត បានបើកវគ្គបណ្តុះបណ្តាលបង្រៀនដល់កសិករ ក្នុងការដាំដំណាំគ្រប់ប្រភេទ និងផ្តល់បច្ចេកទេស ទាំងការពិនិត្យដី ការប្រើប្រាស់ជីធម្មជាតិ ការប្រើថ្នាំកំចាត់សត្វល្អិត ការជ្រើសរើសពូជដំណាំ ការថែរក្សាពូជ ការប្រមូលផល ការវេចខ្ចប់ជាដើម។

លោកប្រធានបានបន្តទៀតថា ជំនាញបានផ្តល់បច្ចេកទេសទាំងការជ្រើសរើសពូជ ការប្រើប្រាស់ជី និងការសម្លាប់សត្វល្អិតផងដែរ ដូច្នេះកសិករអាចជ្រើសរើសដំណាំតាមតម្រូវការទីផ្សារ និងដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ កត្តាទាំងអស់នេះហើយ ដែលបានជំរុញឲ្យប្រជាកសិករទទួលបាននូវភាពជោគជ័យលើវិស័យកសិកម្មនេះ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

Sokha Hotels

ព័ត៌មានពេញនិយម