សេដ្ឋកិច្ច
កសិករលើកឡើងថា តម្លៃទីផ្សារគោបន្តធ្លាក់ចុះ
កសិករចិញ្ចឹមគោស្ថិតភូមិធ្នង់ ឃុំគរ ខេត្តត្បូងឃ្មុំ បានអះអាងថា សម្រាប់ឆ្នាំ២០២៤នេះ ទីផ្សារគោមានការធ្លាក់ថ្លៃ ខណៈតម្លៃលក់ក្នុងទីផ្សារមិនបានចំណេញ តែអ្វីដែលមិនបោះបង់គឺកសិករនៅតែនាំគ្នាចិញ្ចឹម ពីព្រោះនេះជាមុខរបរតាំងមកពីជំនាន់ដូនតាមកម្ល៉េះ។

លោក ម៉េត ម៉ែង អាយុ៥៨ឆ្នាំ រស់នៅភូមិធ្នង់បានបញ្ជាក់ឱ្យដឹងថា រូបលោកបានចិញ្ចឹមគោជាង១០ឆ្នាំមកហើយ បច្ចុប្បន្នលោកមានគោចំនួនជាង៣០ក្បាល។ លោកបន្តថា ក្នុងមួយឆ្នាំកសិករអាចលក់បានម្តង តម្លៃគោតាមមាឌ តូច ធំ បើធំតម្លៃ១លានរៀល តូចតម្លៃ៦០ម៉ឺនរៀលតែប៉ុណ្ណោះ ហេតុនេះហើយការចិញ្ចឹមគោសព្វថ្ងៃនេះ គឺមិនបានចំណេញអ្វីនោះទេ តែមុខរបរធ្លាប់មានហើយចេះតែផ្សំៗគ្នា ជាជាងទំនេរ។

លោក ម៉េត ម៉ែង បានបន្ថែមទៀតថា ចំពោះបញ្ហាស្មៅវិញក៏រៀងពិបាកបន្តិច បច្ចុប្បន្នការចិញ្ចឹមគោត្រូវឱ្យវាស៊ីស្មៅនៅតាមចំការស្វាយចន្ទីរបស់ក្រុមហ៊ុន តែដល់ខែបាញ់ថ្នាំ វានាំឱ្យប្រឈមនឹងការបង្កកំណើត កូនគោច្រើនមិនសូវលូតលាស់ តូចៗ។ កសិករូបនេះ អះអាងទៀតថា ផលគោលក់បានមិនចំណេញ តែកសិករចេះតែផ្សំជាមួយការងារស្រែចំការ ទើបអាចផ្គត់ផ្គង់គ្រួសារបាន។

ជាមួយគ្នានោះ លោកស្រី មុំ វ៉ាន់នាត មេភូមិធ្នង់ ក៏បានបញ្ជាក់ឱ្យដឹងដែរថា ភូមិមានប្រជាពលរដ្ឋចំនួន២១៦គ្រួសារ កសិករចិញ្ចឹមគោមានចំនួន៣០គ្រួសារ សរុបគោមានជាង៥០០ក្បាល។
ការចិញ្ចឹមគោជាលក្ខណៈគ្រួសារនេះ ឃើញពួកគាត់ចិញ្ចឹមប្រវាស់ខ្លះ ពូជខ្លួនឯងខ្លះទៅ ទៅតាមលទ្ធភាព មើលទៅដូចមិនសូវរីកចម្រើនប៉ុន្មានទេ ដោយទីផ្សារគោចុះថោកពេក ហេតុនេះ ការចិញ្ចឹមពង្រីករបស់កសិករមិនមានច្រើននោះទេ ដោយហេតុថា អត់បានផលចំណេញអ្វីច្រើន៕
អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


