ព័ត៌មានជាតិ
បញ្ហាការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់ទិន្នផល និងតម្លៃក្រូចថ្លុងកោះពីរ
លោក លូង ហ៊ុន ប្រធានសមាគមអ្នកផលិត និងអាជីវកម្មក្រូចថ្លុងកោះពីរដែលបានចុះបញ្ជីទទួលស្គាល់ជាម៉ាកសមូហភាពក្នុងខេត្តត្បូងឃ្មុំ បានឱ្យ«កម្ពុជាថ្មី» ដឹងនៅរសៀលថ្ងៃទី០៣ ខែមិថុនា នេះថា ការប្រមូលផលក្រូចថ្លុងកោះពីរនៅក្នុងឆ្នាំនេះ លក់បានក្នុងតម្លៃថោក ដោយក្នុងមួយ ១ឡូ (១២ផ្លែ) អាចលក់បានក្នុងតម្លៃចន្លោះពី ២ម៉ឺនរៀល ទៅ៤ម៉ឺនរៀលប៉ុណ្ណោះ ដោយសារតែកត្តាអាកាសធាតុបានប៉ះពាល់ដល់ទិន្នផល និងទំហំក្រូច។

លោក លូង ហ៊ុន បានគូសបញ្ជក់ថា ការប្រមូលផលក្រូចថ្លុងកោះពីរ មកដល់ពេលនេះគឺជិតផុតរដូវប្រមូលផលលើកទី១ ទៅហើយ ដោយបច្ចុប្បន្ននៅមានតិចតួចប៉ុណ្ណោះ។ ជាងនេះទៀត ការប្រមូលផលឆ្នាំនេះក៏មានការធ្លាក់ចុះជាបន្តបន្ទាប់ មិនដូចកាលពី ១០ ឬ ២០ឆ្នាំមុននោះទេ ដែលការប្រមូលផលមានភាពល្អប្រសើរ។
លោកថា «ការដាំដុះក្រូចបច្ចុប្បន្ន មិនដូចការដាំដុះពីមុនទេ ក្រូចចេញផ្លែមកមិនល្អ ខុសទ្រង់ទ្រាយ ដាំមិនទទួលបានផលល្អមិនសូវជាហុចផល បើទោះបីជាកសិករព្យាយាមដាំ និងថែទាំ ក៏មិនអាចទទួលបានផលដូចដំណាំដទៃ»។
«ជុំវិញបញ្ហានេះ កសិករមួយចំនួនថា មកពីបញ្ហាកង្វះទឹកលែងលិច ទើបធ្វើឱ្យទិន្នផលក្រូចមិនល្អប្រសើរ។ ប៉ុន្តែ សម្រាប់ខ្ញុំផ្ទាល់យល់ឃើញថា កត្តានេះ គឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុផង បញ្ហាសត្វល្អិតចង្រៃផង ក៏ដូចជាកង្វះខាតបច្ចេកទេសទាំងការគ្រប់គ្រង ថែទាំ និងការដាំដុះ គឺកសិករដាំដុះទៅតាមយថាផល មិនសូវជាមានមន្ត្រីជំនាញចុះណែនាំនោះទេ»។ លោក លូង ហ៊ុន បន្ថែមបែបនេះ។

ទន្ទឹមនេះ ដោយសារតែទិន្នផលក្រូចចេះតែមានការធ្លាក់ចុះពីមួយឆ្នាំ ទៅមួយឆ្នាំ លោកប្រធានសមាគមន៍ បានបន្តថា ទិន្នផលក្រូចថ្លុងប្រសិនល្អប្រសើរ ១ដើមក្នុងមួយឆ្នាំអាចប្រមូលផលបានប្រមាណ ១០-២០ ឡូ ដែលអាចទទួលបានកម្រៃប្រមាណចន្លោះពី ២០ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល ប៉ុន្តែនេះជាទិន្នផលកាលពីឆ្នាំមុនៗប៉ុណ្ណោះ ដោយឡែកឆ្នាំនេះ ក្រូចស្ទើរមិនមានហុចផលអាចប្រមូលបាន។
លោកបានពន្យល់ថា «បច្ចុប្បន្នក្នុងរង្វង់ដើមដែលកសិករដាំដុះប្រមាណ ១០០ដើម ក្រូចអាចល្អហុចផលឱ្យប្រមូលផលបានក្នុងរង្វង់ ២០-៣០ ដើមប៉ុណ្ណោះ។ ហើយតម្លៃវិញ ឆ្នាំនេះតម្លៃក្រូចថ្លុងក៏មិនសូវជាទទួលបានថ្លៃនោះទេ គឺកាន់តែចុះថោកពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុង ១ឡូ (១២ផ្លែ) អាចលក់បានក្នុងតម្លៃចន្លោះពី ២ម៉ឺនរៀល ដល់ ៤-៥ ម៉ឺនរៀលប៉ុណ្ណោះ»។

គួរបញ្ជាក់ថា កសិករនៅឃុំកោះពីរភាគច្រើននិយមដាំពូជក្រូចថ្លុង ៣ ប្រភេទ មានប្រភេទទី១ ក្រូចផ្អែម, ទី២ ក្រូចថ្លុងធម្មតា ដែលមានជាតិជូរអែមលាយគ្នា និងធំជាងក្រូចថ្លុងផ្អែម និងទី៣ ក្រូចរយ។ ក្នុងនោះដែរ ក្រូចថ្លុងកោះពីរខេត្តត្បូងឃ្មុំ ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីទទួលស្គាល់ជាម៉ាកសមូហភាព កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


