ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ណែនាំឲ្យវាយគង ទូងស្គរ ឲ្យបានព្រមគ្នានៅថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ៥ សីហា
រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំអោយគ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា វត្តអារាម វិហារសាសនាអ៊ីស្លាម-សាសនាគ្រិស្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ ស្នាក់ការស៊ូរ៉ាវ ផ្សារ រោងចក្រ សហគ្រាស ក្រុមហ៊ុន រមណីយដ្ឋាននានា មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវនាំគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលមានឱ្យបានព្រមៗគ្នា និងដោតទង់ជាតិ នៅតាមអង្គភាព និងទីសាធារណៈសំខាន់ៗ នាវេលាម៉ោង ៩:០៩នាទីព្រឹក ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

តាមសេចក្តីណែនាំ ស្តីពីការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤បានអោយដឹងថា យោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសារាចរណែនាំលេខ ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជេរ” និងបង្ហាញពី ចលនាជាតិគាំទ្រខ្លាំងក្លាចំពោះគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជាទាំងមូល និងទុកជា កេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ក្រោមម្លប់នៃ “សុខសន្តិភាព” រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដូចខាងក្រោម៖
១- គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា វត្តអារាម វិហារសាសនាអ៊ីស្លាម-សាសនាគ្រិស្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ ស្នាក់ការស៊ូរ៉ាវ ផ្សារ រោងចក្រ សហគ្រាស ក្រុមហ៊ុន រមណីយដ្ឋាននានា មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ទាំងអស់ ត្រូវនាំគ្នាធ្វើការ វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលមាន ឱ្យបានព្រមៗគ្នា និងដោតទង់ជាតិ នៅតាមអង្គភាព និងទីសាធារណៈសំខាន់ៗ នាវេលាម៉ោង ៩:០៩នាទីព្រឹក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ព្រមទាំងចូលរួមផ្សព្វផ្សាយឱ្យបានផុលផុសពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ជាពិសេសតាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដើម្បីចូលរួមអបអរសាទរឱ្យបានអធិកអធម និង មហោឡារិកបំផុត។
២- គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ ត្រូវផ្សព្វផ្សាយ និងណែនាំដល់គ្រប់អង្គភាពសាធារណៈ និងឯកជន មូលដ្ឋានទីតាំង អាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ ឱ្យដោតទង់ជាតិ ដោយដាក់ដង ឱ្យបានត្រឹមត្រូវ ហើយទង់ជាតិត្រូវមានលក្ខណៈត្រឹមត្រូវ ប្រកបដោយសោភ័ណភាព ចងឱ្យមានរបៀបរៀបរយល្អ ចៀសវាងប្រើប្រាស់កំណាត់ដាច់រហែក ស្លក់ពណ៌ ឬ ទក់ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃអត្តសញ្ញាណជាតិ។
៣-មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវណែនាំដល់ស្ថានីយវិទ្យុ ទូរទស្សន៍ និងគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ នៅមូលដ្ឋាន ឱ្យចូលរួមផ្សព្វផ្សាយពីអត្ថប្រយោជន៍ដ៏មហាសាលនៃព្រែកជីកហ្វូណនតេជោ និងផ្តិតយក ទស្សនីយភាពនៃការអបអរសាទរពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ៕
អត្ថបទ៖ ស្រីរ័ត្ន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


