ព័ត៌មានជាតិ
ទឹកប្រាក់ជាង២០០លានដុល្លារត្រូវបានCGCC ធានាលើការផ្តល់កម្ចីដល់SMEs
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានធ្វើការធានាឥណទានមានទឹកប្រាក់ សរុបដល់ទៅ ២០១,២៦ លានដុល្លារ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ ដោយបានគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ចាប់តាំងពីខ្លួនបានចាប់ផ្តើមនៅឆ្នាំ ២០២១។

យោងតាមរបាយការណ៍របស់ CGCC ចេញផ្សាយកាលពីពេលថ្មីៗនេះ គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាឥណទានជូនដល់ ២៣៦៦ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ២០១.២៦ លានដុល្លារហើយដើម្បីជួយធានារនៃការផ្តល់ឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុដល់ម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យមក្នុងការបន្តនិរន្តរភាពនិងពង្រីកអាជីវកម្មរបស់ខ្លួនចាប់តាំងពីទទួលរងពីការជះឥទ្ធិពលនៃការផ្ទុះការរីករាលដាលជំងឺកូវីដ១៩។
លោក KL Wang នាយកប្រតិបត្តិរបស់ CGCC ធ្លាប់បាននិយាយថា CGCC មានសុទិដ្ឋិនិយមថាការធានាឥណទាននឹងបន្តសន្ទុះរបស់ខ្លួនក្នុងការកើនឡើងជារៀងរាល់ឆ្នាំ។
«CGCC នៅតែរក្សាប្តេជ្ញាចិត្តក្នុងការជំរុញកំណើនអភិវឌ្ឍន៍របស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមទូទាំងប្រទេស ដោយពង្រីកវិសាលភាពការធានាឥណទានរបស់ខ្លួនឱ្យគ្របដណ្តប់បានទូទាំង២៤រាជធានី-ខេត្ត។នេះបើយោងតាមលោក Wang។

ក្នុងនោះសន្និធិឥណទានដែលមានការធានាមានចំនួន ១២៩,២៥លានដុល្លារ ចំណែកឯសន្និធិទំហំការធានាឥណទានមាន៩៣,៥៩លានដុល្លារ ជាមួយគ្នានោះដែរ ភាគរយឥណទានមិនដំណើការមានជាង៩,៨ភាគរយ និងសំណងដែលបានបញ្ចេញមានចំនួន ៦៦៦,៤៤៦លានដុល្លារ។
«អត្រា NPLឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលបានប្រឈមបញ្ហាធំៗដូចជាអតិផរណាខ្ពស់ អត្រាការប្រាក់ខ្ពស់ និងការងើបឡើងយឺតជាងការរំពឹងទុកនៃវិស័យទេចរណ៍ជាដើម។»នេះបើយោងតាម CGCC។
CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងថវិការដ្ឋចំនួន ២០០ លានដុល្លារ។ CGCC គឺជាគ្រឹះស្ថានធានាឥណទានដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជួយលើកកម្ពស់ និងអភិវឌ្ឍកំណើននៃសហគ្រាសមីក្រូធុនតូច និងមធ្យម៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


