Connect with us

ព័ត៌មានជាតិ

ឈានចុះ MOU ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម ជំរុញបង្កើនលទ្ធភាពទទួលបាន​ហិរញ្ញប្បទានដល់សហគ្រាសនៅកម្ពុជា

បានផុស

នៅ

អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និង​សិប្ប​កម្ម នៃ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារ​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា បានចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃការយោគយល់ ក្នុងគោលដៅបង្កើន​លទ្ធ​ភាព​ទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិតផ្តួចផ្តើមនេះគាំទ្រ​ដល់​កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ស្ថិរភាព និង​ការ​ពង្រីក​អាជីវកម្ម ដើម្បីសហគ្រាសអាចរួមចំណែក​កាន់តែប្រសើរ​ដល់ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច​របស់​កម្ពុជា។

ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យភាគីទាំងពីរ សម្របសម្រួល​ការផ្តល់ហិរញ្ញប្បទានដល់​សហគ្រាស​ធុនតូច និងមធ្យម រួមទាំងចែករំលែកព័ត៌មាន ដើម្បីគាំទ្រសហគ្រាសឱ្យចាប់ផ្តើម ពង្រីក និងស្តារ​ប្រតិបត្តិការ​របស់ពួកគេប្រកបដោយនិរន្តរភាព។

អនុស្សរណៈក៏មានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម​នៅក្នុង​វិស័យ​អាទិភាព ដែលរួមមានការកែច្នៃកសិផល វិស័យកម្មន្តសាល និងធុរកិច្ចថ្មីផ្នែក បច្ចេកវិទ្យា​ផងដែរ។

លើសពីនេះ ភាគីទាំងពីរនឹងធ្វើការរួមគ្នាលើការលើកកម្ពស់​ការយល់ដឹងអំពីនីតិវិធីនៃការ​ទទួលបាន​ហិរញ្ញប្បទាន និងអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម។

ភាពជាដៃគូនេះ​គឺជាជំហានដ៏សំខាន់មួយ ដើម្បីគាំទ្រវិស័យសហគ្រាសធុនតូច និង​មធ្យម​នៅកម្ពុជា ដោយផ្តោតលើសារៈសំខាន់នៃលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និង​តួនាទី​របស់​សហគ្រាស​ធុនតូច និង​មធ្យមក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់​កម្ពុជា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម