Connect with us

ព័ត៌មានជាតិ

កូនអណ្តើកហ្លួងជិតផុតពូជ ១០ ក្បាល ញាស់នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ

បានផុស

នៅ

កូនអណ្តើកហ្លួង​ដែល​ជា​សត្វ​កម្រ​បំផុត​មួយ​ប្រភេទ បានញាស់​កូនមួយសំបុក​ដែល​មាន​ចំនួន​ប្រមាណ ១០ ក្បាល ​បន្ថែម​ទៀត។ នេះ​បើ​តាមការ​​ឱ្យ​ដឹង​ពី​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្សជីវៈចម្រុះ (ACCB) កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈ​មណ្ឌល​អង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ​បាន​ឲ្យ​ដឹង​​ថា ការញាស់​កូនអណ្តើកហ្លួង​ទាំង​ ១០​ក្បាល​នេះ​ នឹងដើរតួដ៏សំខាន់​ក្នុងការរក្សាភាពចម្រុះនូវសេនេទិច (ហ្សែន) និង​ជួយ​ឱ្យមានកំណើនឡើងវិញនៃប្រជាសាស្ត្រសត្វ​ល្មូន​កម្រជិត​ផុត​ពូជ​នេះ។

អណ្តើកសសៃដែលត្រូវបានគេស្គាល់ថាអណ្តើកហ្លួង ត្រូវបានគេចាត់ទុកជាសត្វល្មូនតំណាង​ជាតិរបស់ប្រទេសកម្ពុជាដោយ​ព្រះរាជក្រឹត្យក្នុងឆ្នាំ២០០៥។ សត្វ​នេះ​គេជឿថាបានផុតពូជពី​ប្រទេសកម្ពុជា ប៉ុន្តែ​ត្រូវបានរកឃើញ​ឡើងវិញនៅក្នុងឆ្នាំ​២០០០ ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។ សព្វថ្ងៃនេះ ពួកវានៅតែ​ប្រឈមនូវការគំរាមកំហែងជា​ច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បាន​ផ្តល់ការថែទាំ​ប្រភេទ​អណ្តើកហ្លួងពេញវ័យចំនួន ១៣ ក្បាល ​ដែល​ជាផ្នែក​មួយ​នៃកម្មវិធីបង្កាត់ពូជសម្រាប់អណ្តើកប្រភេទនេះ។ គំនិតផ្តួចផ្តើមនេះ មានការ​សហការ​ជាមួយរដ្ឋបាលជលផល​និងអង្គការសមាគមន៍អភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) ប្រចាំកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម