Connect with us

ព័ត៌មានជាតិ

កូនអណ្តើកហ្លួងជិតផុតពូជ ១០ ក្បាល បានញាស់ក្នុងមជ្ឈមណ្ឌលអង្គរអភិរក្សជីវៈចម្រុះ (ACCB)

បានផុស

នៅ

បើ​តាម​មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៤ នេះ បានឱ្យដឹងថា កូន​អណ្តើក​ហ្លួង​ដែល​ជិត​ផុត​​ពូជ​ចំនួន ១០ ក្បាល បានញាស់​ក្នុងមជ្ឈមណ្ឌល​អង្គរ​សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការញាស់​កូន​អណ្តើកហ្លួង​​ក្នុងមជ្ឈមណ្ឌល​អង្គរ​សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នឹងដើរតួដ៏​សំខាន់​មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច (ហ្សែន) ដែល​នឹង​​ជួយ​ឱ្យមានកំណើន​កើន​ឡើងវិញ​​នៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់​ពួកវា។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងបន្ត​ថា ”ពួកយើង​ផ្តល់ការថែទាំ​សម្រាប់​អណ្តើក​ហ្លួងពេញ​វ័យចំនួន ១៣ ក្បាល ជា​ផ្នែកមួយនៃ​កម្មវិធី​បង្កាត់​ពូជ​សម្រាប់អណ្តើកប្រភេទនេះ។ គំនិត​ផ្តួចផ្តើមនេះ​​អាចធ្វើទៅ​បានតាម​រយៈភាពជាដៃគូជាមួយ​រដ្ឋបាលជលផល និងអង្គការសមាគមន៍អភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) ប្រចាំកម្ពុជា”។

គួរបញ្ជាក់ថា អណ្តើកសសៃ​ដែល​ត្រូវបានគេស្គាល់ថា​ ជាអណ្តើកហ្លួង​​ត្រូវ​បាន​គេចាត់ទុកជាសត្វល្មូនតំណាង​ជាតិរបស់​ប្រទេសកម្ពុជា​ តាមរយៈ​​ព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥។ ប្រភេទអណ្តើក​ហ្លួងនេះគេជឿថា បានផុតពូជ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែត្រូវ​បានរកឃើញ​ឡើងវិញ​នៅក្នុងឆ្នាំ២០០០ ដោយការតាំង​ចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។ សព្វថ្ងៃនេះ ពួកវា​នៅតែប្រឈម​នូវការគំរាមកំហែង​ជាច្រើនដូច​ជា​ការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទជា​ដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម