ព័ត៌មានជាតិ
អណ្ដើកហ្លួងរងការគំរាមកំហែងដោយសារការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
លោក នេត្រ ភក្រា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា អណ្ដើកហ្លួងបានរងការគំរាមកំហែងដោយសារការបាត់បង់ព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូចប្រភេទហាមឃាត់ ការនេសាទក្នុងតំបន់ហាមឃាត់ជាដើម ជាពិសេសការបូមខ្សាច់ខុសច្បាប់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន។


តាមរយៈគេហទំព័រហ្វេប៊ុកផ្លូវការ លោកនេត្រ ភក្រា បានបន្តថា អណ្តើកហ្លួងជាប្រភេទសត្វឧរង្គសត្វតំណាងឲ្យប្រទេស កម្ពុជា ធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយរហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផលនិងអង្គការសមាគមន៍អភរិក្សសត្វព្រៃប្រចាំកម្ពុជា (WCS) បានសិក្សាស្រាវជា្រវ និងរកឃើញចំនួនសេសសល់តិចតួចមាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។
លោកបានបន្តទៀតថា លុះនៅឆ្នាំ២០០២ រដ្ឋបាលជលផល និងអង្គការ WCS បានរៀបចំកម្មវិធីការពារសម្បុក ដោយមានការចូលរួមពីប្រជាជនសហគមន៍រស់នៅក្នុងស្រុកស្រែអំបិល ដោយបានជ្រើសរើសយកអតីតអ្នកប្រមូលពង និងកូនសត្វអណ្តើកហ្លួង ឲ្យចូលបម្រើការងារជាបុគ្គលិក គម្រោងដើម្បីស្វែងរក និងការពារសម្បុកសត្វអណ្តើកហ្លួងជំនួស ឲ្យការប្រមូលយកពងកូនយកទៅលក់។

យ៉ាងណាក៏ដោយ លោករដ្ឋលេខាធិការបានបន្ថែមថា អណ្ដើកហ្លួងត្រូវបានរងការគំរាមកំហែងដោយការបាត់បង់ព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ប្រភេទហាមឃាត់ ការនេសាទក្នុងតំបន់ហាមឃាត់ជាដើម ជាពិសេសការបូមខ្សាច់ខុសច្បាប់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា បច្ចុប្បន្នមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានអណ្តើកហ្លួងចំនួន ១៨១ក្បាល ហើយអណ្ដើកហ្លួងដែលមានអាយុចាប់ពីមួយឆ្នាំឡើងមានចំនួន ១៦០ ក្បាល។ ចាប់តាំងពីឆ្នាំ២០១៥ មក ក្រុមការងារបានលែងអណ្តើកហ្លួងជំទង់ចំនួន ១៦៧ ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ។ អណ្តើកជំទង់និងស្ទើរជំទង់នៅក្នុងមជ្ឈមណ្ឌលត្រូវបានក្រុមការងារចិញ្ចឹមថែទាំនៅក្នុងស្រះបង្កាត់ពូជចំនួន ៤ ចំណែកឯកូនអណ្តើកតូចៗត្រូវបានដាក់ចិញ្ចឹមនៅក្នុងធុងប្លាស្ទិកមុននឹងផ្ទេរចូលក្នុងស្រះបង្កាត់ពូជ៕
អត្ថបទ៖ សំអឿន

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា