ជីវិតកម្សាន្ដ
ថៃ អតិជាតិបុត្រ ចេញមុខទទួលរឿងជំពាក់លុយគេ និងសន្យាសងម្ចាស់បំណុល
ទីបំផុតតារាចម្រៀងប្រុសវ័យក្មេងម្ចាស់បទ «គ្រាស្នេហ៍» លោក ថៃ អតិជាតិបុត្រ បានចេញមុខទទួលស្គាល់ការពិតរឿងជំពាក់លុយគេ និងសន្យាត្រូវតែសងម្ចាស់លុយ។ យ៉ាងណាលោកក៏បានអះអាងថា នឹងស្ដារកិត្តិយសដែលបាត់បង់មកវិញ។

គេនៅចាំបានថា កាលពីរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ មានការបង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ដល់មហាជន បន្ទាប់ពីឃើញម្ចាស់គណនីហ្វេសប៊ុកមួយ បានទម្លាយខ្លឹមសារជុំវិញរឿង លោក ថៃ អតិជាតិបុត្រ ថា តារាចម្រៀងវ័យក្មេងរូបនេះ កំពុងគេចវេះ មិនដោះស្រាយបំណុលដែលលោកជំពាក់។ ប៉ុន្តែភ្លាមៗនោះដែរ មិនត្រឹមមិនទទួលស្គាល់ការពិតនោះទេ កំលោះសង្ហា លោក ថៃ អតិជាតិបុត្រ បានចេញមុខទាមទាររកយុត្តិធម៌ និងស្ដារកិត្តិយសរបស់ខ្លួនមកវិញ ក្រោយមានអ្នកទម្លាយរឿងជំពាក់លុយមិនសង និងថែមទាំងព្យាយាមគេចវេះពីការឆ្លើយឆ្លងជាមួយម្ចាស់បំណុល។
ខណៈរឿងរ៉ាវនេះបានស្ងប់ស្ងាត់មួយរយៈខ្លី ស្រាប់តែតារាប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ ចេញទទួលស្គាល់រឿងជំពាក់លុយគេ និងសន្យាសងទៅម្ចាស់ដើមផងដែរ។

លោកបានបង្ហោះខ្លឹមសារថា «ទទួលស្គាល់ជំពាក់លុយគេត្រូវសងគេ ខ្ញុំទទួលខុសត្រូវ ព្រួញខ្ញុំបាញ់ច្រើនដងហើយ តែតម្រង់មិនត្រូវសោះ ម្ដងហើយ ម្ដងទៀត តែពេលនេះព្រួញចុងក្រោយខ្ញុំបាញ់វាចំគោលដៅហើយ»។
តារាសម្តែង លោក ថៃ អតិជាតិបុត្រ បានបន្ថែមដែរថា លោកមិនអាចទទួលការប្រមាថបានទេ ព្រួញចុងក្រោយនេះនឹងស្ដារកិត្តិយសដែលលោកបាត់បង់មកវិញ។ ជាមួយគ្នានេះ ក៏មានការលើកទឹកចិត្តដល់តារាប្រុសរូបនេះ ដែលមានភាពក្លាហានទទួលស្គាល់ការពិត៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


