ព័ត៌មានជាតិ
ផ្លូវមួយខ្សែនៅស្រុកមោងឫស្សី កំពុងបែកភក់ស្អិត សឹងមិនអាចធ្វើដំណើរបាន
ផ្លូវមួយខ្សែ ប្រវែងប្រមាណ ១២ គីឡូម៉ែត្រ ស្ថិតក្នុងគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ កំពុងបែកភក់ ស្អិត ស្ទើរតែមិនអាចឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន ក្រោយពេលមានភ្លៀងធ្លាក់មកម្ដងៗ។

បច្ចុប្បន្នគេសង្កេតឃើញថា មានផ្លូវមួយខ្សែ ដែលបែកចេញពីផ្លូវជាតិលេខ ៥ ឆ្លងកាត់ភូមិជ្រៃរុន ភូមិអំពិលឈូង និងភូមិព្រៃរកា ទៅទល់ និងប្រលាយ១៧ ស្ថិតក្នុងឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានប្រវែងប្រមាណ ១២ គីឡូម៉ែត្រ កំពុងប្រឈមនឹងបញ្ហាភក់ច្រំស្ទើរតែធ្វើដំណើរមិនបាន ពិសេសគឺសិស្សសាលា ដែលមានពេលខ្លះត្រូវអាក់ខានក្នុងការសិក្សា ដោយសារតែការធ្វើដំណើរទៅកាន់សាលារៀនមិនកើត។
មជ្ឈដ្ឋានមួយចំនួននៅទីនោះបាននិយាយថា នៅប៉ុន្មានឆ្នាំមុន គឺមានក្រុមការងារបានឈូសឆាយ និងចាក់ពង្រាបដីស ហើយក៏បានទុកចោលរហូតមកទល់នឹងពេលនេះគឺមានរយៈពេល ប្រហែល ៣ឆ្នាំមកហើយជ្រៃរុន ដែលគេមិនទាន់ឃើញស្ថាប័នពាក់ព័ន្ធណាមួយទៅធ្វើបន្តទៀតសោះ ដោយគេគ្រាន់តែឮថា ផ្លូវមួយខ្សែនេះគឺមានគម្រោងក្រាលកៅស៊ូ។

តាមរយៈដំណឹងនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ និងត្រេកអរក្រៃលែង ប៉ុន្តែនៅទីបំផុតរយៈពេល ៣ ឆ្នាំបានកន្លងផុតទៅ ដោយមិនបានឃើញស្រមោលគ្រឿងចក្របន្តសកម្មភាពនៅទីនោះទៀតឡើយ ធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសគឺសិស្សានុសិស្ស មានការលំបាកជាខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះ។ ជាក់ស្ដែងដោយមានពេលខ្លះសិស្សអាចត្រឡប់ទៅផ្ទះវិញដោយសារតែមិនអាចធ្វើដំណើរទៅដល់សាលារៀនបាន ក្រោយពេលដែលមានភ្លៀងធ្លាក់រួចមក។

ជុំវិញបញ្ហានេះដែរនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះ លោក វ៉ាន់ ថុល ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានមានប្រសាសន៍តាមរយៈទូរសព្ទថា ផ្លូវមួយខ្សែនោះគឺ ជាគម្រោងរបស់ អង្គការ jica ហើយក៏មិនមានការបោះបង់ដែរ ក្រោយពីបានពង្រាបដីម្ដងរួចមក ដែលការអាក់ខាននេះគឺជាការពន្យារពេលដើម្បីសិក្សាលម្អិត និងត្រៀមក្រាលកៅស៊ូនាចុងឆ្នាំ២០២៥៕
អត្ថបទ : សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


