ព័ត៌មានជាតិ
កម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែរឹងមាំបន្ថែមទៀត
កម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោកអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោកអនុព័ន្ធយោធាសិង្ហបុរីប្រចាំកម្ពុជា។

នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Bernard Ng Yu អនុព័ន្ធយោធាសិង្ហបុរីចប់អាណត្តិ និងលោកវរសេនីយ៍ឯក Low Teck Loong អនុព័ន្ធយោធាសិង្ហបុរីតែងតាំងថ្មីប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម ជម្រាបលា និងបង្ហាញមុខ នៅអគ្គបញ្ជាការ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-សិង្ហបុរី និងបានចូលរួមអបអរសាទរខួបលើកទី៥៦ ថ្ងៃបុណ្យឯករាជ្យរបស់សិង្ហបុរី និងអបអរសាទរខួបលើកទី៥៦ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ដែលប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។

តាមការគូសបញ្ជាក់ពីនាយឧត្តមសេនីយ៍ វង្ស ពិសេន កន្លងមក ក៏ដូចជាបច្ចុប្បន្នកម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា ហើយថ្មីៗនេះ តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសិង្ហបុរី បានពង្រឹងលើច្រើនវិស័យ ដូចជា សន្តិសុខ នយោបាយ វប្បធម៌សង្គម និងទេសចរណ៍ជាដើម។
ដោយឡែក លើវិស័យយោធា កម្ពុជា និងសិង្ហបុរី ក៏មានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អផងដែរ តាមរយៈការជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទ ទាំងផ្នែកជំនាញកងទ័ពជើងទឹក ភាសាអង់គ្លេស និងវគ្គបញ្ជាការសេនាធិការ។ លោកអគ្គមេបញ្ជាការ ជឿជាក់ថា ទៅថ្ងៃខាងមុខកងទ័ពប្រទេសទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យល្អថែមទៀត សំខាន់ការផ្លាស់ប្ដូរគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្ដូរព័ត៌មានឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន ការធ្វើលំហាត់សង្គ្រោះគ្រោះអន្តរាយ និងមនុស្សធម៌។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក Bernard Ng Yu បានអរគុនកម្ពុជាដែលតែងទទួលរាក់ទាក់ចំពោះគណៈប្រតិភូនៃប្រទេសសិង្ហបុរី ដោយលោកបានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសទី១ ដែលបានប្រកាសទទួលស្គាល់ឯករាជ្យភាពនៃសាធារណរដ្ឋសឹង្ហបុរី បន្ទាប់ពីប្រកាសឯករាជ្យបានត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក Bernard Ng Yu បានអរគុណ និងគាំទ្រចំពោះការលើកឡើងរបស់លោកអគ្គបញ្ជាការ អំពីការបន្តទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរនាថ្ងៃអនាគត ហើយលោកសន្យាថានឹងខិតកសាងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែល្អថែមទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


