ព័ត៌មានជាតិ
កម្ពុជា-សិង្ហបុរី ពេញចិត្តចំពោះការបន្តរីកចម្រើនទំនាក់ទំនង និងប្តេជ្ញារឹតចំណងមិត្តភាពឱ្យស៊ីជម្រៅ
កម្ពុជា-សិង្ហបុរី តាមរយៈឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានសម្ដែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងបានបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង។

ជំនួបពិភាក្សានេះ ធ្វើឡើងនាថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ នាឱកាស លោក ប្រាក់ សុខុន បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដា ស៊េរីបេហ្កាវ៉ាន់ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប្រ៊ុយណេដារូស្សាឡាម ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
ក្នុងជំនួបខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា–ថៃផងដែរ។ គួរឱ្យកត់សម្គាល់ថា រាល់ពេលមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗនៃប្រទេសមិត្ត ក៏ដូចជាស្ថាប័នអន្តរជាតិ ភាគីកម្ពុជាតែងតែជម្រាបអំពីការវិវត្តនៃស្ថានការណ៍ព្រំដែន ខណៈដែលភាគីថៃនៅតែបន្តសកម្មភាពខុសច្បាប់ ដោយរំលោភលើបទឈប់បាញ់ និងចូលលុកលុយក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ជាពិសេស មានការរារាំងពលរដ្ឋខ្មែរ ដែលរស់នៅតាមបន្ទាត់ព្រំដែន មិនឱ្យត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ ហើយបន្តស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន។
គួរជម្រាបផងដែរថា ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា–ថៃ ពោលថៃឈ្លានពានទឹកដីកម្ពុជា បានធ្វើឱ្យមានការបិទច្រកទ្វារព្រំដែនគោកទ្វេភាគី។ ជាមួយគ្នានេះ ការដោះដូរទំនិញរវាងប្រទេសទាំងពីរ បានធ្លាក់ចុះយ៉ាងគំហុកជាង ៤២% នៅដើមឆ្នាំ ២០២៦ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥។ ផ្ទុយទៅវិញ ការដោះដូរទំនិញរវាងកម្ពុជា និងសិង្ហបុរី បានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់។

ផ្អែកតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៥៥ លានដុល្លារ នៅរយៈពេល ៣ ខែ ឆ្នាំ ២០២៦ កើនឡើង ១៩១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងនៃប្រទេសទាំងពីរ ខណៈកម្ពុជានៅតែបន្តរក្សាបានទីផ្សារសំខាន់ៗ។
កំណើននេះ គិតត្រឹមពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៦ ដោយក្នុងនោះកម្ពុជានាំចេញទៅសិង្ហបុរី មានតម្លៃជាង ១៨ លានដុល្លារ កើនឡើង ២៤,២% ចំណែកសិង្ហបុរីនាំចូលមកវិញមានតម្លៃជាង ៥៣៧ លានដុល្លារ កើន ២០៥%៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


