ព័ត៌មានជាតិ
កម្ពុជាសុំបទពិសោធពីសិង្ហបុរីទាក់ទងនឹងការអនុវត្តច្បាប់កាតព្វកិច្ចយោធា
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមានការចែករំលែកបទពិសោធពីភាគីសិង្ហបុរី ពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចយោធា ខណៈកម្ពុជា នឹងដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ក្នុងពេលខាងមុខឆាប់ៗនេះ។

ក្នុងជំនួបទ្វេភាគីនៅកោះសេប៊ូ ប្រទេសហ្វីលីពីន ឯក្រៅកិច្ចប្រជុំកំពូលអាស៊ាន កាលពីរសៀលថ្ងៃទី៧ ខែឧសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong ថា កម្ពុជានឹងចាប់ផ្ដើមអនុវត្តច្បាប់កាតព្វកិច្ចយោធា ក្នុងឆ្នាំ២០២៦នេះ ហើយសម្ដេចសង្ឃឹមថា កម្ពុជានឹងទទួលបានការចែករំលែកបទពិសោធពីប្រទេសសិង្ហបុរីបន្ថែមទៀត ដើម្បីធានានូវភាពរលូនសម្រាប់ការអនុវត្ត។

យោងតាមខ្លឹមសារជំនួប ដែលបង្ហាញលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា គឺមិនបានបញ្ជាក់ពីការឆ្លើយតបពីភាគីសិង្ហបុរីនោះទេជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជាខាងលើ។ ប៉ុន្តែ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី Lawrence Wong បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សិង្ហបុរី ក្នុងការបន្តជំរុញសន្ទុះនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
គួរកត់សម្គាល់ថា កម្ពុជានឹងត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី ដោយបុរសអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចរយៈពេល២៤ខែ ខណៈអ្នកគេចវេសចំពោះកាតព្វកិច្ចនេះ ច្បាប់បានកំណត់អាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ រីឯស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។
ប៉ុន្តែច្បាប់ថ្មីនេះ មិនទាន់បានចូលជាធរមាននៅឡើយទេ គិតមកពេលនេះ ខណៈសេចក្ដីព្រាងច្បាប់កំពុងស្ថិតក្នុងសមត្ថកិច្ចរបស់សភា ដើម្បីសុំការអនុម័តពីសមាជិកសភាទាំងពីរថ្នាក់ គឺរដ្ឋសភា និងព្រឹទ្ធសភា មុនថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។

ច្បាប់នេះ នឹងត្រូវបានប្រកាសជាការប្រញាប់ ដើម្បីជំនួសឱ្យច្បាប់ចាស់ស្ដីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីឆ្នាំ២០០៦ ដែលច្បាប់ចាស់នោះ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយនៅឡើយ ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។ ការធ្វើបច្ចុប្បន្នភាពច្បាប់នេះគឺជាការចាំបាច់ដើម្បីពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ជាផ្នែកមួយនៃការកសាងកម្លាំងទ័ពនៅកម្ពុជា ដែលនឹងជួយឱ្យមានយោធិនគ្រប់គ្រាន់សម្រាប់បំពេញការងារ និងជួយកសាងកម្លាំងធនធាន ដែលមានវិន័យចូលក្នុងសង្គមផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


