ព័ត៌មានជាតិ
ភ្ញៀវទេសចរជិះឡូរីលើផ្លូវរថភ្លើងមានការថយចុះច្រើន
មានការត្អូញត្អែរយ៉ាងខ្លាំងពីសំណាក់សមាគមឡូរី ដែលធ្វើចរាចរណ៍អាស្រ័យទៅលើផ្លូវរថភ្លើងពីបាត់ដំបងទៅភ្នំពេញ ដោយសារតែចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការធ្លាក់ចុះខ្លាំង។

ស្ត្រីម្នាក់ដែលជាអ្នកមើលការខុសត្រូវ ទៅលើក្រុមអ្នកបើកបរឡូរី ដែលស្ថិតនៅចំណុចស្ថានីយ៍រថភ្លើង អូរស្រឡៅ ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ថា បច្ចុប្បន្នឡូរីសរុបមានប្រមាណជាង ៣០គ្រឿង ដែលត្រូវធ្វើការដឹកជញ្ជូនភ្ញៀវទៅតាមលេខរៀង វិលជុំ ចៀសវាងមានការច្រណែនគ្នា។
ស្ត្រីរូបនេះបានបន្តថា កាលដើមឡើយឡូរីដែលរត់លើផ្លូវរថភ្លើង គឺទិសដៅដែលភ្ញៀវទេសចរមកជិះកំសាន្ត ចាប់ពីស្ថានីយ៍អូរដំបង ទៅកាន់ស្ថានីយ៍អូស្រឡៅ ដោយកាលណោះ មិនទាន់មានផ្លូវហាយវេរឆ្លងកាត់ ដូច្នេះហើយអ្នកបើកបរឡូរី ក៏បានធ្វើដំណើរទៅមកដោយសុវត្ថិភាព។ លុះនៅប៉ុន្មានឆ្នាំក្រោយមកនេះ ផ្លូវហាយវ៉េដែលជាផ្លូវវាងក្រុង បានស្ថាបនារួចរាល់។ ដោយមានការឆ្លងកាត់ផ្លូវរថភ្លើងផងនោះធ្វើឲ្យសមាគមឡូរីលែងហ៊ានបើកបរដឹកនាំភ្ញៀវបន្តទៅទៀតដោយសារតែខ្លាចមានគ្រោះថ្នាក់នៅពេលដែល ឡូរី ឆ្លងកាត់ផ្លូវ ហាយវ៉េ ដូច្នេះហើយទើបឡូរីទាំងអស់ បាននាំគ្នាលើកទីតាំងមកឈរជើងនៅចំណុចស្ថានីយ៍អូស្រឡៅវិញម្ដង ដោយក្នុងទិសដៅទឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលចិត្តជិះកំសាន្តគយគន់ទេសភាពចេញពីស្ថានីយ៍អូរស្រឡៅ ទៅកាន់ស្ថានីយ៍រាំងកេសី វិញម្តង។

ដោយឡែកសម្រាប់តម្លៃនៅក្នុងចម្ងាយ ៧គីឡូម៉ែត្រ បើភ្ញៀវទេសចរជាជនជាតិខ្មែរ គឺក្នុង១នាក់ ១០.០០០ រៀល តែសម្រាប់ភ្ញៀវអន្តរជាតិក្នុង ១នាក់ ២០.០០០ រៀល (ទាំងទៅទាំងមក) ។ ប៉ុន្តែប៉ុន្មានមួយឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរមានការថយចុះច្រើន ដែលគេសង្ស័យថា អាចមិនទាន់ដល់ថ្ងៃវិសមកាលរបស់ភ្ញៀវទេសចរបរទេសនោះឡើយ ម្យ៉ាងវិញទៀតបច្ចុប្បន្នក៏មានទីតាំងឡូរីមួយកន្លែងទៀត នៅជើងភ្នំបាណន់ តែនៅទីនោះគេក៏បានប្រើផ្លូវរថភ្លើងដែរ ក្នុងទិសដៅឯកទិស ដូច្នេះហើយទើបធ្វើឲ្យចំនួនភ្ញៀវទេសចរដែលចូលចិត្តជិះឡូរីតាមផ្លូវរថភ្លើងគឺមានការថយចុះ ដែលក្នុងមួយថ្ងៃការរត់វិលជុំរបស់ឡូរីសឹងតែមិនបានគ្រប់គ្នាផង៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


