ព័ត៌មានជាតិ
ការផ្ដល់សេវាសាធារណៈតាមមូលដ្ឋាន បានបង្កើនប្រសិទ្ធភាពកាន់តែល្អប្រសើរ ក្នុងអាណត្តិទី ៧ នេះ
អាជ្ញាធរមូលដ្ឋាន បានបង្កើនប្រសិទ្ធភាពខ្ពស់ លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញចូលតែមួយ ទាំងបណ្តារដ្ឋបាលសង្កាត់ និងខណ្ឌទាំងអស់ នៅរាជធានីភ្នំពេញ ក្នុងអាណត្តិទី ៧ នេះ។

លោក ស៊ាម ម៉េងអ៊ុង ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌដូនពេញ បានប្រាប់ឱ្យដឹងថា ពេញមួយឆ្នាំ ក្នុងអាណត្តិទី ៧ នេះ រដ្ឋបាលខណ្ឌ បានផ្តល់សេវាសាធារណៈ ជាង ២ ម៉ឺនសេវា ជូនប្រជាពលរដ្ឋ ដែលភាគច្រើន ជាសេវាបញ្ជាក់សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សញ្ញាប័ត្រ ជាដើម។
ដោយឡែកប្រជាពលរដ្ឋមកទទួលសេវា ក៏បានមើលឃើញដែរថា ក្នុងអាណត្តិទី ៧ ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពិតជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។

ប្រជាពលរដ្ឋ បន្តថា ការបម្រើសេវា ពិតជាលឿន រហ័ស តម្លាភាព និងមិនមានការបង់ប្រាក់កាសនោះឡើយ ដែលនេះគឺជាការសម្រួលភាពងាយស្រួលសម្រាប់ពួកគាត់ អាចឆាប់ទទួលបានឯកសារយកទៅប្រើប្រាស់តាមតម្រូវការរៀងៗ ខ្លួន។
សូមបញ្ជាក់ថា ការផ្តល់សេវាសាធារណៈនេះ ក៏ជាការងារអាទិភាពចម្បងដែល រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ បានគិតគូរ និងតែងតែបន្តជំរុញជាបន្តបន្ទាប់ទៅថ្នាក់មន្ត្រីអនុវត្តនៅតាមមូលដ្ឋានឱ្យបង្កើននូវការយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើយ៉ាងណាធានាសំដៅប្រសិទ្ធភាព ជៀសវាងការយឺតយ៉ាវ បង្កជាក្តីថ្នាំងថ្នាក់ណាមួយប៉ះពាល់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ សុភា







-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


