Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៥ ច្រកចេញចូលតែមួយរដ្ឋបាលខេត្តតាកែវ រកចំណូលបានជាងមួយលានដុល្លារ

បានផុស

នៅ

ពេញមួយឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ រកចំណូលបានប្រមាណ ៥ពាន់ ២រយលានរៀល ឬប្រមាណ ១លាន ៣សែនដុល្លារ ដែលមានការកើនឡើងជាង៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ បានថ្លែងឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ រកចំណូលបានសរុបចំនួន​៥,២១៥,៨០៣,៧៥០រៀល ឬប្រមាណ១លាន៣សែនដុល្លារសហរដ្ឋអាមេរិក កើនឡើងចំនួន៧,១៤ភាគរយ។

លោកបញ្ជាក់ថា ចំណូលទាំងអស់នេះ បានមកពីសេវាលើវិស័យចំនួន១៤ ដែលបានធ្វើការបម្រើសេវាជូនប្រជាពលរដ្ឋបានចំនួន ៣០,២៣២សេវា កើនឡើងប្រមាណ៦,៣៩ ហើយចំណូលដែលទទួលបានច្រើនជាងគេ គឺទទួលបានពីវិស័យសូរិយោដី វិស័យកសិកម្ម និងវិស័យសាធារណការ។

លោក ឃុត ប៊ុនធឿន បានថ្លែងបន្តទៀតថា ពាក់ព័ន្ធទៅនឹងកំណើនសេវាមានការកើនឡើង ជាពិសេសប្រាក់ចំណូលក៏កើនឡើងខ្ពស់ដែលនោះ គឺបណ្ដាលមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសថ្នាក់ដឹកនាំខេត្តតាកែវ លោក វ៉ី សំណាង បានប្រឹងប្រែងកៀរគរ និងអូសទាញឱ្យក្រុមហ៊ុនវិនិយោគជាច្រើន បានចូលមកបណ្ដាក់ទុន នៅក្នុងខេត្តតាកែវ ដែលក្នុងឆ្នាំនេះមានក្រុមហ៊ុនថ្មីចំនួន៩៥ បានមកចូលបណ្ដាក់ទុនបើករោងចក្រថ្មីៗ ក្នុងខេត្តតាកែវ។

ជាមួយគ្នានេះដែរ លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ បានអំពាវនាវប្រជាពលរដ្ឋដែលត្រូវការសេវាផ្សេងៗ សូមអញ្ជើញមកទទួលសេវា នៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ឬនៅតាមអង្គភាពច្រកចេញចូលតែមួយ នៅតាមបណ្ដាក្រុងស្រុកដោយផ្ទាល់ ហើយត្រូវចៀសវាងពឹងអ្នករត់ការជំនួស ដែលនាំឲ្យមានការយកតម្លៃសេវាលើសពីតារាងតម្លៃរបស់រដ្ឋ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម