ព័ត៌មានជាតិ
អភិបាលខេត្តកំពត ណែនាំមន្ត្រីឲ្យបន្តពង្រឹងការផ្តល់សេវាជូនពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានណែនាំមន្ត្រីរាជការទាំងអស់ឲ្យបន្តពង្រឹងការអនុវត្តតួនាទី និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា និងទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតី ដើម្បីលើកកម្ពស់ភាពជឿជាក់របស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តកំពត នាថ្ងៃទី៦ ខែមេសា នៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោក ម៉ៅ ធនិន មានប្រសាសន៍ថា មន្ត្រីរាជការមានកិត្តិយស និងសេចក្តីថ្លៃថ្នូរខ្ពស់ នៅក្នុងសង្គម ដូច្នេះត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្តកំពតបញ្ជាក់ថា មន្ត្រីគ្រប់រូប ត្រូវមានគុណធម៌ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងក្លាយជាមន្ត្រីគំរូ មានសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។ ជាពិសេស មន្ត្រីបម្រើការនៅ “ច្រកចេញចូលតែមួយ” ត្រូវអនុវត្តការងារឲ្យបានច្បាស់លាស់ រហ័ស និងត្រឹមត្រូវ ដោយមិនអនុញ្ញាតឲ្យមានអ្នករត់ការឯកសារខុសច្បាប់ ឬសកម្មភាពដែលប៉ះពាល់ដល់ភាពជឿជាក់របស់ប្រជាពលរដ្ឋឡើយ។

លោកអភិបាលខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពនានា ត្រូវបន្តរក្សា និងលើកកម្ពស់វប្បធម៌កត្តញ្ញូ ការចែករំលែក និងការជួយគ្នាទៅវិញទៅមក ព្រមទាំងចេះទទួលយកមតិរិះគន់ ដើម្បីកែលម្អការងារឲ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។

លើសពីនេះ លោកក៏បានអំពាវនាវឲ្យយុវជន បន្តថែរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដូនតា កុំឲ្យបាត់បង់ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវចូលរួមលេងកម្សាន្ត និងប្រារព្ធពិធីតាមបែបប្រពៃណីល្អៗរបស់ដូនតាខ្មែរ ជៀសវាងសកម្មភាពណាដែលផ្ទុយនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

អភិបាលខេត្តកំពតបានធ្វើការណែនាំមន្ត្រីនៅក្នុងឱកាសសំណេះសំណាល់មន្ត្រីសាលាខេត្តលើកទី១០នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រី ការលើកកម្ពស់គុណភាពសេវាសាធារណៈ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យរដ្ឋបាល ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានសេវាដែលមានប្រសិទ្ធភាព តម្លាភាព និងសុចរិតភាព ខណៈដែលវប្បធម៌ប្រពៃណីជាតិ ក៏ត្រូវបានថែរក្សាឲ្យបន្តរឹងមាំ ពីជំនាន់មួយទៅជំនាន់មួយផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


