ព័ត៌មានជាតិ
ទោះវិបត្តិប្រេងសកលនៅមិនទាន់មានស្ថេរភាព និងមានការកើនឡើង ប៉ុន្តែការបម្រើសេវារថយន្តក្រុងសាធារណៈ នៅប្រតិបត្តិការធម្មតាដូចសព្វដង
ការបម្រើសេវារថយន្តក្រុងសាធារណៈ City Bus ក្នុងរាជធានីភ្នំពេញ នៅប្រតិបត្តិការធម្មតាដូចសព្វដងទាំងខ្សែរត់ និងតម្លៃ បើទោះវិបត្តិប្រេងសកលនៅមិនទាន់មានស្ថេរភាពក៏ដោយ។

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋករស្វយ័តដឹកជញ្ជូនរថយន្តក្រុងសាធារៈ City Bus បានឲ្យដឹងថា ៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែបានយកចិត្តទុកដាក់ តាមរយៈការគិតគូរជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសះ ពិសេសនោះលើវិស័យដឹកជញ្ជូនសាធារណៈនេះ គឺចាំបាច់ត្រូវបម្រើពលរដ្ឋប្រកបដោយភាពប្រសើរ ដោយមិនមានតម្លើងថ្លៃឈ្នួល ឬកាត់បន្ថយខ្សែរត់ជាប្រចាំនោះឡើយ ខណៈបរិបទពិភពលោកកំពុងជួបវិបត្តិសង្គ្រាម ធ្វើឲ្យប្រេងឥន្ធនៈមានការឡើងតម្លៃ ហើយការសាយភាយឥទ្ធិពលមកដល់កម្ពុជាផងដែរ។

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋករស្វយ័តដឹកជញ្ជូនរថយន្តក្រុងសាធារៈ City Bus
ប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលតែងតែជិះរថយន្តក្រុងជាប្រចាំ សម្តែងក្តីសប្បាយរីករាយ នឹងការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋ ដែលបានជួយសម្រួលភាពងាយស្រួលដល់ការធ្វើដំណើរ និងសម្រាបការចំណាយលើការធ្វើដំណើរប្រចាំថ្ងៃផងដែរ។


ពួកគាត់បានបន្តលើកឡើងថា មិនត្រឹមកាត់បន្ថយការចំណាយនោះទេ គឺចំណេញពេលវេលា ពេលកំពុងធ្វើដំណើរតាមផ្លូវ យើងអាចបំពេញការងារតាមអនឡាញ បានផងដែរ ខណៈបើយើងធ្វើដំណើរដោយយាន្តជំនះខ្លួនឯង ត្រូវបើកបរដោយការប្រុងប្រយ័ត្ន។ ពលរដ្ឋបន្តលើកឡើងទៀតថា តៃកុងបើកបររថយន្តក្រុង បើកបរមានសុវត្ថិភាពល្អ រុះរាយរាក់ទាក់ជាមួយប្រជាពលរដ្ឋ បានល្អផងដែរ។

អ្នកបើកបររថយន្តក្រុងសាធារណៈ ក៏បានលើកឡើងផងដែរ ក្នុងនាមអ្នកកាន់ចង្កូតរថយន្ត បានពង្រឹងការទទួលខុសត្រូវខ្ពស់ លើការបើកបរដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ ធានាយ៉ាងណា មិនឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវនោះឡើយ។

គួរបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបញ្ចេញរថយន្តក្រុងសាធារណៈចំនួន៦០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋជិះធ្វើដំណើរដោយឥតគិតថ្លៃ ទៅកាន់ស្រុកកំណើត ក្នុងរយៈពេល០៦ថ្ងៃផងដែរ៕ អត្ថបទ ៖ សុភា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


