សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង $៨,៧២ ពាន់លាន
កម្ពុជារកបានប្រាក់ចំណូលជាង ៩៧៥ លានដុល្លារ ពីការនាំទំនិញទៅប្រទេសចិននៅក្នុងរយៈពេល ៧ ខែ (មករា-កក្កដា) ឆ្នាំ ២០២៤ កើនឡើង ១៩,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ប្រភពដដែលបង្ហាញថា ការនាំចេញ-នាំចូលរវាងកម្ពុជាចិន មានទឹកប្រាក់សរុប ចំនួន ៨,៧២ ពាន់លានដុល្លារ កើនឡើង ២៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា តុល្យភាពជញ្ជីងពាណិជ្ជកម្មរយៈពេល ៧ខែ ឆ្នាំ ២០២៤ គឺកម្ពុជាមានឱនភាព ៦,៧៧ ពាន់លានដុល្លារ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានប្រាប់ឱ្យដឹងថា ផលិតផលកសិផលជាច្រើនត្រូវបាននាំទៅកាន់ទីផ្សារប្រទេសចិន ដូចជាអង្ករ ដំឡូងមី ម្រេច មៀនប៉ៃលិន ស្វាយ ចេកជាដើម។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់កម្ពុជាថ្មីថា សេដ្ឋកិច្ចចិនមានកំណើន បើធៀបទៅនឹងសម័យកូវីដ១៩ នៅក្នុងឆ្នាំ ២០២៤ នេះ ចិនទទួលកំណើនសេដ្ឋកិច្ចប្រមាណ ៥%។
លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា មានប្រសាសន៍ថា ប្រទេសចិនគឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំរបស់កម្ពុជារយៈពេលជាច្រើនឆ្នាំ។
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជាមានទំហំទឹកប្រាក់ ១,៣៨ ពាន់លានដុល្លារ ស្មើនឹង ៤២,៦% នៃការវិនិយោគសរុប។
សម្រាប់ទំនិញកម្ពុជានាំទៅប្រទេសចិន គឺជាផលិតផលកសិកម្ម និងវាយនភណ្ឌ ខណៈដែរការនាំចូលរបស់ប្រទេសចិន រួមមានផលិតផលចម្រុះជាច្រើនដូចជា វត្ថុធាតុដើមក្នុងវិស័យវាយនភណ្ឌ គ្រឿងសំណង់ រថយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិក អគ្គិសនី ឱសថ ចំណីអាហារ ថ្នាំគីមីកសិកម្ម ជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


