Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋកិច្ចថៃ​បង្ហាញ​សញ្ញា​វិជ្ជមាន​ ដោយ​សន្ទស្សន៍​ទំនុកចិត្ត​ឧស្សាហកម្ម​កើន​ឡើង​

បានផុស

នៅ

សហព័ន្ធឧស្សាហកម្មថៃ (FTI) ​បាន​ឱ្យដឹង​ថា​ សន្ទស្សន៍​ទំនុកចិត្ត​ឧស្សាហកម្មថៃ (TISI) បានកើនឡើងជាលើកដំបូងក្នុងរយៈពេល ៤ ខែ ដល់ ៨៩,៣ ពិន្ទុ កាល​ពី​ខែ​កក្កដា​ ដែល​ជំរុញដោយកំណើន​នៃ​តម្រូវការ​ម្ហូបអាហារ ថ្នាំពេទ្យ ​ផលិត​ផលគ្រឿងសំអាង និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់កាសែត​បាងកកប៉ុស្ត៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាព​ប្រសើរ​ឡើង​សន្ទស្សន៍​ទំនុកចិត្ត​ឧស្សាហកម្មនេះ​ គឺ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ដើរ​អូស​ជើង​របស់​ថៃ​ ដោយ​វា​កើន​ឡើង​ពី​ ៨៧,២ ពិន្ទុ ក្នុង​ខែ​មិថុនា ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​ ២៤ ខែ​ ចំពេល​ដែល​ប្រទេស​ថៃ​រង​ភាព​ត្រដាប​ត្រដួស​ដើម្បីស្ដារសេដ្ឋកិច្ច​ ដែល​ប្រឈម​នឹង​ការ​ចំណាយ​ខ្ពស់​សម្រាប់​ប្រតិបត្តិការ​សហគ្រាសធុនតូច និងមធ្យម។ ​​

ប្រធាន FTI លោក Kriengkrai Thiennukul បាន​លើក​ឡើង​ថា ​ពេល​ការបញ្ជាទិញ​ម្ហូបអាហារ ថ្នាំពេទ្យ និងផលិតផលគ្រឿងសំអាង កើន​ឡើង​ រួមជាមួយនឹង​ការ​ពន្លឿនការ​ចំណាយ​ថវិការបស់​រដ្ឋាភិបាល​ អាជីវកម្មជាច្រើនហាក់ដូចជាមានទំនុកចិត្តកាន់តែច្រើន។ ​

លោកបាន​គូស​បញ្ជាក់​​​ថា ការ​បង្កើន​ការ​ចំណាយ​ថវិកា ជា​ពិសេស​លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ​​បាន​ជួយ​ដល់​ចរន្ត​សេដ្ឋកិច្ចថៃ ដោយ​​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​វិស័យ​សំណង់។​

លោក Kriengkrai​ បាននិយាយផង​ដែរ​ថា ពាក្យស្នើ​របស់អ្នកវិនិយោគសម្រាប់ការលើកទឹកចិត្តវិនិយោគរបស់រដ្ឋ បានកើនឡើង ៣៥ ភាគរយ នៅ​ខែ​កក្កដា​​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដោយ​គិត​ជាតម្លៃ​ដល់​ជាង​ ៤៥៨ ប៊ីលាន​បាត​ (១៣,២២ ប៊ីលាន​ដុល្លារ​)​។

កត្តាទាំងអស់នេះបានរួមចំណែកដល់ពិន្ទុ​ TISI ខ្ពស់​សម្រាប់​ខែកក្កដា ប៉ុន្តែមិនមែនមានន័យថា សហគ្រិនអាចមានការត្រេកអរចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនោះទេ ដោយ​ថៃ​​នៅ​តែ​ជួប​ការ​លំបាក​​ដោយសារ​តែ​​បំណុល​គ្រួសារខ្ពស់​ ពោល​គឺ​ស្មើ​នឹង​ ៩១ ភាគរយ​ ធៀប​នឹង​ផលិតផលក្នុងស្រុក​សរុប​ (​GDP)។ សហគ្រិន​នៅ​តែ​ព្រួយបារម្ភ​លើ​ស្ថានភាព​សេដ្ឋកិច្ច​សកល​ បញ្ហា​នយោបាយ​ក្នុង​ស្រុក​ និង​ការ​ឡើង​ចុះ​នៃ​អត្រា​ប្ដូរ​ប្រាក់​អន្តរជាតិ​ជាដើម​។ នេះ​បើ​តាម​មន្រ្តី​​ដដែល​។

គួរ​គូស​បញ្ជាក់​ថា​ កន្លង​មក​ ក្រសួង​សេដ្ឋកិច្ច​ព្យាករ​កំណើន​សេដ្ឋកិច្ច​នៅអត្រា​ប្រមាណ​ ២,៧ ភាគរយ​​ សម្រាប់​ឆ្នាំ​ ២០២៤ ដោយ​សារ​ភាព​រឹង​មាំ​នៃ​វិស័យ​ទេសចរណ៍​ និង​ការ​នាំ​ចេញ​។ សេដ្ឋកិច្ច​ថៃ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​ស្ថិត​នៅ​ដំណាក់កាល​ដើរ​អូស​ជើង​ដើម្បី​ស្ទុះ​ងើប​ពី​វិបត្តិកូវីដ​១៩ ក្នុង​កំណើន​ប្រមាណ​ ១,៥ ភាគរយ​ នៅ​ត្រីមាស​ទី​១ ឆ្នាំ​នេះ​ ដោយ​ទាប​ជាង​ប្រទេស​ក្នុង​តំបន់​ជាច្រើន​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម