ព័ត៌មានជាតិ
ស្លឹកចេកប្រើវេចនំខ្មែរ លក់បានតម្លៃចន្លោះពី ១.៥០០ ទៅ ១.៧០០ រៀល ក្នុង ១ គីឡូក្រាម
ប្រជាពលរដ្ឋទូទៅតែងយកស្លឹកចេកទៅប្រើប្រាស់វេចខ្ចប់របស់របរផ្សេងៗពិសេសគឺយកទៅវេចនំខ្មែរ ដែលនំខ្មែរភាគច្រើនតែងតែប្រើប្រាស់ស្លឹកចេក និងចំណីអាហារមុខម្ហូបមួយចំនួនទៀត ក៏គេប្រើប្រាស់ស្លឹកចេកនេះដែរ។
អ្នកស្រី សន ចន្ថា ដែលមានមុខរបរលក់ស្លឹកចេកផ្សារក្រុងបាត់ដំបងបានរៀបរាប់ថា មួយរយៈកន្លងទៅគឺមានការខ្វះខាតស្លឹកចេកដោយមិនអាចបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ ដោយសារតែប៉ុន្មានខែមុននេះអាកាសធាតុក្តៅខ្លាំង ធ្វើឲ្យដើមចេកនិងស្លឹកចេកនៅតាមចំការ ភាគច្រើនមានសភាពស្វិតរញ៉មនៅឡើងពណ៌ក្រហមអស់ ដែលមិនអាចកាត់យកមកប្រើប្រាស់បានឡើយ។


អ្នកស្រីបន្តថា មួយរយៈចុងក្រោយដោយសារតែអាកាសធាតុអន់ថយកម្ដៅ និងមានភ្លៀងធ្លាក់ជាញឹកញាប់ ធ្វើឲ្យស្លឹកចេក ត្រួយចេក ចាប់ផ្ដើមលូតលាស់ពណ៌ខៀវដែលអាចធ្វើឲ្យប្រជាពលរដ្ឋកាត់យកមកលក់នៅលើទីផ្សារបាន។
បច្ចុប្បន្ននេះ តម្លៃស្លឹកចេកនៅលើទីផ្សារដែលអ្នកស្រីលក់រាល់ថ្ងៃគឺបានចន្លោះពី ១.៥០០ រៀល ទៅ ១.៧០០ រៀល ក្នុង ១ គីឡូក្រាម ហើយក្នុងមួយថ្ងៃអ្នកស្រីអាចលក់បានចន្លោះពី ៤០០ គីឡូក្រាម ទៅ ៧០០ គីឡូក្រាម ទៅតាមថ្ងៃណាដែលមានប្រជាពលរដ្ឋត្រូវការច្រើន។

លោក ភឿក សុភ័ន្ត ជាអ្នករត់ម៉ូតូកង់បី រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានឱ្យដឹងថា ជារៀងរាល់ថ្ងៃលោកតែងតែទៅទិញស្លឹកចេកចន្លោះពី ៤០ ទៅ ៦០ គីឡូក្រាម ដើម្បីផ្ញើទៅឲ្យបងប្អូនដែលរស់នៅទីក្រុងភ្នំពេញ និងជាអ្នកប្រកបមុខរបរធ្វើនំខ្មែរចំនួន ១៥ មុខ ដូច្នេះតម្រូវការស្លឹកចេកគឺចាំបាច់ត្រូវប្រើប្រាស់រៀងរាល់ថ្ងៃ។
ការទិញស្លឹកចេកយកទៅប្រើប្រាស់នេះមិនត្រឹមតែរូបលោកនោះទេ គឺប្រជាពលរដ្ឋទូទៅតែងតែទិញយកទៅប្រើប្រាស់ដូចជាទ្រាប់នំបាញ់ឆែវ វេចនំអន្សម ឬខ្ចប់អាម៉ុកត្រីជាដើម។
បើទោះបីជាមុខរបរលក់ស្លឹកចេកមើលទៅហាក់បីដូចជាតូចតាចក៏ដោយ លោក ភឿក សុភ័ន្ត មើលឃើញថា មុខរបរនេះអាចរកកម្រៃជួយលើកស្ទួយដល់ជីវភាពប្រចាំថ្ងៃបានមួយកម្រិតផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


