ព័ត៌មានអន្ដរជាតិ
អាមេរិក បដិសេធសំណើបញ្ជូនអ្នកជំនាញការ F-16 ទៅអ៊ុយក្រែន
សេតវិមានបានច្រានចោលសំណើរបស់មន្ទីរបញ្ចកោណក្នុងការបញ្ជូនអ្នកម៉ៅការពិសេសរបស់អាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយធ្វើតំហែទាំយន្តហោះចម្បាំង F-16 និងសម្ភារៈយោធាលោកខាងលិចផ្សេងទៀត ក្រោមហេតុផលនៃបញ្ហាសន្តិសុខ។ នេះបើយោងតាមរបាយការណ៍មួយដែលកាសែត The Wall Street Journal (WSJ) ទទួលបានពីប្រភពមន្ត្រីអាមេរិក។

WSJ បានផ្សាយកាលពីថ្ងៃទី៣១ខែសីហាថា សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក បានចាត់ទុកផែនការនេះថា ប្រថុយប្រថានពេក ព្រោះរុស្ស៊ីអាច «កំណត់គោលដៅអ្នកម៉ៅការអាមេរិកនៅអ៊ុយក្រែន»។ ផ្ទុយទៅវិញ មន្ត្រីអាមេរិកសង្ឃឹមថា ទំនួលខុសត្រូវសម្រាប់សេវាកម្មយន្តហោះ F-16 នឹងត្រូវបានទទួលយកដោយបណ្ដាប្រទេសអឺរ៉ុប។
កាលពីចុងខែកក្កដា អ៊ុយក្រែនបានទទួលយន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿងក្នុងចំណោម ៨០គ្រឿង ដែលសម្ព័ន្ធមិត្តរបស់ខ្លួនសន្យាថានឹងផ្ដល់ឲ្យ ប៉ុន្តែការទទួលយកយន្តហោះចម្បាំងនេះពុំមានវត្តមានរបស់អ្នកបច្ចេកទេសស៊ីវិលមកជាមួយនោះទេ។
យោធាអ៊ុយក្រែន បាននិយាយថា កាលពីថ្ងៃទី២៦ខែសីហា យន្តហោះ F-16 ១គ្រឿងរបស់ខ្លួន បានធ្លាក់ ហើយក្នុងនោះក៏មានអ្នកបើកយន្តហោះម្នាក់បានស្លាប់។ បន្ទាប់ពីការធ្លាក់ រដ្ឋាភិបាលទីក្រុងកៀវបានកើតជម្លោះផ្ទៃក្នុង ហើយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបណ្តេញមេទ័ពអាកាស លោក Nikolay Oleshchuk ចេញពីតំណែង៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ុយក្រែន ផ្ទុះជម្លោះផ្ទៃក្នុង ឈានដល់បណ្តេញមេទ័ពអាកាស ក្រោយ F-16 ធ្លាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


