ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ផ្ទុះជម្លោះផ្ទៃក្នុង ឈានដល់បណ្តេញមេទ័ពអាកាស ក្រោយ F-16 ធ្លាក់
BBC បានចុះផ្សាយនៅថ្ងៃសៅរ៍ទី៣១ខែសីហាឆ្នាំ២០២៤ថា ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានបណ្តេញមេទ័ពអាកាស Nikolay Oleshchuk ចេញពីតំណែង ហើយរដ្ឋាភិបាលទីក្រុងកៀវក៏កើតជម្លោះផ្ទៃក្នុងផងដែរ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះចម្បាំង F-16។

តាមសេចក្តីរាយការណ៍ យន្តហោះដែលផ្តល់ដោយអាមេរិកមួយគ្រឿង បានធ្លាក់កាលពីថ្ងៃចន្ទ ដោយសម្លាប់ទាំងពីឡុតឈ្មោះ Aleksey ‘Moonfish’ Mes ផងដែរ ប៉ុន្តែទីក្រុងកៀវ បានលាក់ព័ត៌មាននេះរហូតដល់ថ្ងៃព្រហស្បតិ៍ទើបទម្លាយ។
មេដឹកនាំអ៊ុយក្រែន មិនប្រាប់ហេតុផលជុំវិញការបណ្តេញនេះទេ ប៉ុន្តែបច្ចុប្បន្ន មានការជជែកគ្នាបែកផ្សែងក្នុងជួររដ្ឋាភិបាលលោក Zelensky ដោយអ្នកនយោបាយម្នាក់ឈ្មោះ Mariana Bezuhla នៅក្នុងគណៈកម្មការការពារសភា បានចេញមុខអះអាងថា យន្តហោះ F-16 នោះ គឺត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស Patriot របស់អ៊ុយក្រែនខ្លួនឯង។

ការចោទប្រកាន់បែបនេះហើយ ទើបឈានដល់ការឈ្លោះប្រកែកគ្នា ដល់ថ្នាក់លោក Oleshchuk ស្តីបន្ទោសចំៗថា លោកស្រី Bezuhla មើលងាយមើលថោកថ្នាក់ដឹកនាំយោធា។ ជាការឆ្លើយតបក្តៅៗ លោកស្រី Bezuhla អះអាងថា អ្នកមិនអាចយកភ្លើងខ្ចប់ក្រដាសបានឡើយ។
សូមបញ្ជាក់ថា នេះមិនមែនលើកដំបូងទេ ដែលលោក Zelensky បណ្តេញមេទ័ពចេញពីតំណែង ចាប់តាំងពីប្រទេសរុស្ស៊ី បានប្រតិបត្តិការសឹកពេញទំហឹងនៅក្នុងខែកុម្ភៈឆ្នាំ២០២២។
តួយ៉ាង នៅក្នុងខែកុម្ភៈឆ្នាំនេះ លោកបានបណ្តេញអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធគឺលោក Valerii Zaluzhnyi ហើយកាលពីខែមិថុនា លោកក៏បណ្តេញឧត្តមសេនីយ៍ឯក Yuriy Sodol ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន បញ្ជាក់ពីការធ្លាក់យន្តហោះចម្បាំង F-16 ទី១ ស្លាប់ទាំងពីឡុតម្នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


