សន្តិសុខសង្គម
ផ្លូវបេតុងមួយខ្សែប្រវែង៨៤៦ម៉ែត្រក្នុងភូមិតាឡីស្ថាបនាជិតរួចរាល់
ផ្លូវបេតុងចាស់វស្សាមួយខ្សែដែលទ្រុឌទ្រោមជាយូរមកហេីយ ពេលនេះប្រែក្លាយជាផ្លូវបេតុងថ្មីសន្លាងដេីម្បីទុកឱ្យប្រជាពលរដ្ឋប្រេីប្រាស់ធ្វេីដំណេីរ និងប្រកបជាជីវកម្មផ្សេងៗ។

លោក សំ ញ៉ាវ ប្រធានសាធារណការខណ្ឌដង្កោ បានប្រាប់ឱ្យដឹងថា ដោយឃេីញផ្លូវបេតុងចាស់វស្សាមួយខ្សែស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ មានការទ្រុឌទ្រោម ជង្ហុកសម្បុកមាន់ច្រើន ពិបាកដល់ការធ្វេីដំណេីរឆ្លងកាត់ក៏ដូចជាប្រកបរបរផ្សេងៗរបស់ប្រជាពលរដ្ឋ និងមានការយកចិត្តទុកដាក់ពីអាជ្ញាធរ កម្លាំងជំនាញពាក់ព័ន្ធបានចុះពិនិត្យជាក់ស្តែង និងបានដាក់គ្រឿងចក្រឈូសឆាយ កាយដាក់ប្រព័ន្ធលូ ស្ថាបនាផ្លូវខាងលេីប្រែក្លាយជាផ្លូវបេតុងឆ្អឹកដែក ទុកសម្រាប់ប្រជាពលរដ្ឋប្រេីប្រាស់ប្រកបរបរផ្សេងៗ។
លោក សំញ៉ាវ បន្តទៀតថា ការស្ថាបនាផ្លូវបេតុងខាងលេីមានប្រវែង៨៤៦មែត្រ ទទឹង៦ម៉ែត្រ ដោយប្រេីប្រាស់ថវិកាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញ។ ពេលនេះការស្ថាបនាជិតរួចរាល់ហេីយ និងដាក់ឱ្យប្រជាពលរដ្ឋប្រេីប្រាស់នាពេលឆាប់ៗនេះ៕
អត្ថបទ៖ សុខា









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ