KPT+
ត្បូងឃ្មុំ ទឹកដីកសិទេសចរណ៍ បើបានទៅដល់ កុំរំលងចម្ការអ្នកស្រុក
ដោយសារតែស្ថិតនៅតំបន់វាលទំនាបកណ្ដាលនៃទន្លេមេគង្គ និងអំណោយផលខាងកសិកម្ម ត្បូងឃ្មុំ ជាខេត្តមួយដែល មានសក្តានុពលកសិទេសចរណ៍ ដែលទេសចរជាតិនិយមទៅកម្សាន្តដល់ចម្ការរបស់អ្នកស្រុកផ្ទាល់ ពិសេសនៅរដូវ ប្រមូលផល អំឡុងខែមេសា ដល់ ខែមិថុនា ។ នេះបើតាមការបញ្ចាក់ពី អ្នកស្រី សែម ចិន្ថា ម្ចាស់ចំការផ្លែឈើហូបផ្លែ មួយរូប នៅភូមិស្រែស្ពៃ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
តាមបណ្តោយផ្លូវជាតិលេខ១១ ឆ្ពោះទៅទីរួមខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម អ្នកដំណើរដែលឆ្លងកាត់ផ្លូវនេះ មិនដែល មើលរំលងចំការអ្នកស្រុកតាមបណ្តោយផ្លូវនេះឡើយ ព្រោះជាតំបន់កសិកម្មមួយ ដែលមានផ្លែឈើហូបផ្លែច្រើនប្រភេទ ដែលភាគច្រើនគេដាំទុរេន ហើយក្រៅពីនោះក៏មានដូចជា សាវម៉ាវ មង្ឃុត ផ្លែមាន ចេក ខ្នុរ និងក្រូច ជាដើម។ល។

ចំការខ្លះ គេដាំចម្រុះ ដើម្បីទាក់ទាញអ្នកដំណើរ ព្រោះភាគច្រើននៃដំណើរដែលចូលទៅលេងចំការទាំងនោះហើយ មិនអាចមើលរំលង មិនទិញបានឡើយ ទោះតិចក្តីច្រើនក្តី។ ម៉្យាង យើងអាចភ្លក់និងបេះផ្ទាល់ដោយខ្លួនឯងបាន ស្រស់ល្អ ហើយថែមទាំងមានតម្លៃសមរម្យថែមទៀត។

ដោយឡែក សូម្បីតែចំការកៅស៊ូ ក៏អាចទាក់ទាញទេសចរបានផងដែរ ដោយការទស្សនា ស្វែងយល់ពីបច្ចេកទេសដាំ ក៏ដូចជាការថែទាំការប្រមូលផលជ័រកៅស៊ូ និងការកែច្នៃកៅស៊ូជាដើម។ តួយ៉ាង ខេត្តនេះក៏ជាខេត្តមួយដែលមាន ចំការកៅស៊ូច្រើនជាងគេនៅកម្ពុជា ពិសេសក្នុងស្រុកមេមត់ ពញាក្រែក ត្បូងឃ្មុំ តំបែរ និងស្រុកអូររាំងឪ។
ក្រៅពីសក្តានុពលនៃកសិទេសចរណ៍ទាំងនេះ ត្បូងឃ្មុំ ក៏មានតំបន់រមណីយដ្ឋានធម្មជាតិ កែច្នៃ និងប្រវត្តិសាស្ត្រ ប៉ុន្មានកន្លែងផងដែរ ដែលទេសចរអាចស្វែងរកការកម្សាន្តបាន។
១. រមណីយដ្ឋានធម្មជាតិ និងកែច្នៃ
លើទឹកដីនៃឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចម្ងាយប្រមាណជា ៣៦ គីឡូម៉ែត្រ ពីទីរួមខេត្ត រមណីយដ្ឋានធម្មជាតិមួយ ជាតំបន់ភ្នំក្រំថ្ម មានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ ពីលើរូងថ្មរាប់សិបម៉ែត្រ ហ៊ុំព័ទ្ធដោយទេសភាពស្រស់បំព្រង ត្រូវបានគេ ស្គាល់ថា រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ហោង ។ រមណីយដ្ឋានធម្មជាតិនេះ ស្ថិតលើទឹកដីនៃឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចម្ងាយប្រមាណជា ៣៦ គីឡូម៉ែត្រ ពីទីរួមខេត្ត និងជាទីពេញនិយមសម្រាប់អ្នកទេសចរផងដែរ ក៏ព្រោះតែមានទឹកធ្លាក់ខួបប្រាំងខួបវស្សា។

ក្រៅពីរមណីយដ្ឋានធម្មជាតិ នៅមានកន្លែងសម្រាកលំហែកាយមួយបែបផ្សេងទៀតផងដែរ ដែលអាចឱ្យទេសចរ ជិះទូកកម្សាន្ត និងទទួលទានអាហារបែបជនបទដ៏ពេញនិយមរបស់ សួនកម្សាន្ត ក៏ដូចជារមណីយដ្ឋានកែច្នៃ ដែលនៅក្បែរៗគ្នាចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ពីក្រុងសួង គឺ សួនទឹកធម្មជាតិទឹកហូអូរក្ដូង និងរមណីយដ្ឋានតាសែដូងក្រអូប ដែលមានអាទឹកសម្រាប់កុមារហែលកម្សាន្តទៀតផង។


២. រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ
រមណីយដ្ឋានហ្លួងព្រះស្តេចកន អតីតរាជធានី ស្រឡប់ដូនតីពិជ័យព្រៃនគរ ដែលជាអាណាចក្រទិសខាងកើតរបស់ ព្រះស្រីជេដ្ឋាទី២ និងត្រូវបានរកឃើញនៅចុងឆ្នាំ ២០០០ ។ បច្ចុប្បន្ន ទីតាំងនេះស្ថិតនៅក្នុងបរិវេណវត្តមួយ ស្ថិតនៅ ភូមិបន្ទាយព្រៃនគរ និងភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ចម្ងាយប្រមាណជាង ២២ គីឡូម៉ែត្រ ពីក្រុងសួង។

ឯរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយទៀត គឺវត្តប្រាសាទព្រះធាតុបាស្រី ដែលស្ថិតលើកទឹកដីនៃភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ ក្បែរនឹងទន្លេស្ងួត។ បរិវេណខាងមុខវត្ត គឺគ្រឹះបា្រសាទបុរាណ ចំនួន២ នៅមសងខាងផ្លូវចូល សង់អំពីថ្មបាយក្រៀម។ ចំណែកនៅក្នុងបរិវេណវត្តវិញ គឺមានសំណង់ប្រាសាទបុរាណមួយ ដែលកសាងឡើងអំពីថ្មភក់់ ក្នុងគ្រឹស្ដសករាជ ៩៨៣ រាងជាការេ ទំហំ ១៥ម៉ែត្រx១៥ម៉ែត្រ កម្ពស់ ៣៣ម៉ែត្រ។

គួររម្លឹកថា ត្បូងឃ្មុំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចជាខេត្តថ្មីមួយ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដោយបំបែកចេញពីខេត្តកំពង់ចាម មានក្រុងចំនួន ០១ (ក្រុងសួង) រួមនឹងស្រុកចំនួន ៥ រួមមាន ស្រុកត្បូងឃ្មុំ អូរាំងឪ ក្រូចឆ្មារ តំបែរ ពញាក្រែក និងមេមត់៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


