Connect with us

ព័ត៌មានជាតិ

មន្ត្រីសុខាភិបាល ជំរុញឱ្យមណ្ឌលសុខភាពផ្តល់សេវាថែទាំ និងការព្យាបាលកាន់តែល្អដល់ពលរដ្ឋ

បានផុស

នៅ

វេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជំរុញ និងលើកទឹកចិត្តដល់គ្រូពេទ្យតាមមណ្ឌលសុខភាព ផ្តល់សេវាថែទាំ និងការព្យាបាលឱ្យកាន់តែល្អប្រសើរថែមទៀតដល់ប្រជាពលរដ្ឋ។ ការលើកឡើងនេះធ្វើឡើង ក្នុងដំណើរទៅពិនិត្យស្ថានភាពនៃមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន២៣ នៃស្រុកប្រតិបត្តិចំការលើ ស្រុកប្រតិបត្តិស្ទឹងត្រង់ ស្រុកប្រតិបត្តិកំពង់ចាម កំពង់សៀម ស្រុកប្រតិបត្តិកងមាស និងស្រុកប្រតិបត្តិស្រីសន្ធរ ក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការ ក៏បានសំណូមពរដល់ក្រុមប្រឹក្សាឃុំ បន្តជួយជំរុញការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា សម្រួលក្នុងការមកទទួលសេវាថែទាំសុខភាព និងសូមគាំទ្រដល់វិស័យសុខាភិបាល ក្នុងការអនុវត្តសកម្មភាពឱ្យបានស្របតាមគោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។

ជាមួយគ្នានេះ ការចុះត្រួតពិនិត្យនេះជាលើកទី៩ ក្នុងដំណើរសិក្សាស្វែងយល់ ដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាល ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវា សុខាភិបាលគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព នៅមណ្ឌលសុខភាព និងសហគមន៍ ស្របតាម “សេចក្តីណែនាំស្តីពីសំណុំសកម្មភាពអប្បបរមាសម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព” (MPA Guidelines)។

ដំណើរការចុះត្រួតពិនិត្យនេះ មានការចូលរួមសម្របសម្រួលពី លោក គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងការចូលរួមដំណើរដោយ អនុប្រធានមន្ទីរសុខាភិបាលខេត្ត​ ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៥ អភិបាលរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងមន្ត្រីអមដំណើរពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម