ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ កម្ពុជាលែងមានករណីឆ្លងជំងឺគ្រុនចាញ់ថ្មី តែត្រូវបន្តការប្រយ័ត្នករណីនាំចូលពីខាងក្រៅ
អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា ចាប់តាំងពីចុងឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ននេះកម្ពុជាលែងមានករណីឆ្លងជំងឺគ្រុនចាញ់ថ្មីជាបន្តទៀតហើយប៉ុន្តែត្រូវបន្តការប្រុងប្រយ័ត្នចំពោះករណីនាំចូលជំងឺនេះពីខាងក្រៅ។

លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធ នឹង ជំងឺឆ្លង និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៦ឧសភានេះថា «កម្ពុជាលែងមានករណីជំងឺគ្រុនចាញ់ តាំងពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៥ មកម្ល៉េះតែខ្លាចមានករណីនាំចូលពីខាងក្រៅប្រទេស។ ករណីសង្ស័យថាមានឆ្លងជំងឺគ្រុនចាញ់សូមអញ្ជើញទៅពិគ្រោះជាបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលបន្ទាន់ដើម្បីកុំឱ្យឆ្លងទៅអ្នកដ៏ទៃ»។

លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធ នឹង ជំងឺឆ្លង និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល
យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថាឆ្នាំ២០២៥កន្លងទៅនេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ សម្រេចបានផែនការយុទ្ធសាស្រ្តទាំង៣គោលដៅក្នុងនោះរួមមាន៖ ១.បញ្ចប់ភាពស៊ាំថ្នាំអាតេមីស៊ីនីនសម្លាប់មេរោគគ្រុនចាញ់នៅឆ្នាំ២០១៥ តាមផែនការ, ២. បញ្ចប់មិនឱ្យមានស្លាប់ដោយគ្រុនចាញ់នៅឆ្នាំ២០១៨ មុនផែនការ៣ឆ្នាំ ព្រមទាំងបញ្ចប់លែងឱ្យមានគ្រុនចាញ់សន្ធំប្រភេទហ្វាល់ស៊ីប៉ារ៉ូមត្រឹមដំណាច់ឆ្នាំ២០២៤, និង ទី៣. ករណីជំងឺគ្រុនចាញ់ឆ្លងក្នុងប្រទេសបានធ្លាក់ចុះមកដល់សូន្យករណី ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៥តាមផែនការ។ កក្តាទាំងនេះបានធ្វើឱ្យប្រទេសកម្ពុជាជាប្រទេសទី១ ក្នុងមហាអនុតំបន់ទន្លេមេគង្គទទួលបានជោគជ័យយ៉ាងធំធេងក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់។


ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តគោលនយោបាយ «សុខភាពតែមួយ» និងសូមអំពាវនាវដល់រដ្ឋបាលខេត្ត និងអន្តរវិស័យទាំងអស់ សហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរឡើង៕ អត្ថបទ៖ សំអឿន

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


