ព័ត៌មានអន្ដរជាតិ
កម្ពស់ទឹកទន្លេមេគង្គនៅភាគឦសានប្រទេសថៃ ហក់ឡើងខ្ពស់គួរឲ្យបារម្ភ
ក្រៅពីខេត្តឈៀងម៉ៃនិងឈៀងរ៉ៃ កំពុងរងគ្រោះដោយការជន់លិច, នៅខេត្ត Nakhon Phanom ភាគឦសានប្រទេសថៃវិញ ទឹកទន្លេមេគង្គក៏បានហក់ឡើងខ្ពស់ដល់ជាង១០ម៉ែត្រ ដែលជាហេតុបង្កឲ្យមានក្តីព្រួយបារម្ភអំពីគ្រោះទឹកជំនន់ផងដែរ។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី១៣ខែកញ្ញាឆ្នាំ២០២៤, ដោយសារតែភ្លៀងធ្លាក់ខ្លាំងនិងលំហូរទឹកមកពីភាគខាងជើង, កម្ពស់ទឹកក្នុងខេត្ត Nakhon Phanom បានឡើងដល់ ១០.១១ម៉ែត្រ ពោលគឺនៅក្រោមកម្រិតប្រកាសអាសន្ន ដែលកំណត់ត្រឹម១២ម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបានជូនដំណឹងដល់មន្ត្រីនៅក្នុងតំបន់ដែលមានហានិភ័យ ដូចជាស្រុក Ban Phaeng, Tha Uthen, Muang និង That Phanom ឲ្យត្រៀមខ្លួនទប់ទល់នឹងគ្រោះទឹកជំនន់ដែលអាចកើតមាននៅក្នុងសហគមន៍និងតំបន់សេដ្ឋកិច្ច។
ស្របពេលជាមួយគ្នានោះ អាជ្ញាធរក៏ព្រមានឲ្យប្រជាពលរដ្ឋ ត្រៀមខ្លួនជម្រៀសផងដែរក្នុងករណីបន្ទាន់ណាមួយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទឹកជំនន់ធ្ងន់ធ្ងរ! ខេត្ត ឈៀងរ៉ៃ លុបចោលជើងហោះហើរ ចេញ-ចូល ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


