ព័ត៌មានអន្ដរជាតិ
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
ប្រទេសវៀតណាម បានព្រមានឲ្យពលរដ្ឋរបស់ខ្លួននៅតំបន់ភាគខាងជើង ត្រូវត្រៀមលក្ខណៈជាមុន ព្រោះថា នៅចុងខែនេះ ទំនងជានឹងមានព្យុះ១ឬ២ទៀត វាយប្រហារ។ នេះបើតាមការចុះផ្សាយរបស់ VN Express។

តាមសេចក្តីប្រកាសរបស់ក្រសួងធនធានធម្មជាតិនិងបរិស្ថាន កាលពីថ្ងៃអាទិត្យទី១៥ខែកញ្ញាឆ្នាំ២០២៤, ១០ថ្ងៃចុងក្រោយនៃខែនេះ សមុទ្រខាងកើតនឹងមានព្យុះ១ទៅ២ទៀត បក់បោកទៅតំបន់ភាគខាងជើង បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងគ្រោះទឹកជំនន់ធ្លាយដល់ខែតុលានិងវិច្ឆិកា។
ស្របពេលជាមួយគ្នានោះ ភ្នាក់ងារឧតុនិយមវៀតណាម បានចេញការព្យាករថា ប្រទេសទាំងមូលនឹងមានភ្លៀងធ្លាក់ ខណៈប៉ែកខាងជើងអាចរងគ្រោះធ្ងន់ធ្ងរជាងគេ ពោលគឺនឹងមានភ្លៀងធ្លាក់ខ្ពស់ជាងកម្រិតមធ្យមពី២០%ទៅ៤០%។

សូមបញ្ជាក់ថា តាំងពីដើមឆ្នាំនេះមក សមុទ្រខាងកើត កើតមានខ្យល់ព្យុះចំនួនបីរួចទៅហើយ ដែលក្នុងចំណោមនោះ ព្យុះទីហ្វុង យ៉ាកជី មានឥទ្ធិពលខ្លាំងជាងគេ ដោយបោកបក់នៅខេត្ត ក្វាងនិញ។
លើសពីនេះ ឥទ្ធិពលព្យុះ យ៉ាកជី បានសម្លាប់មនុស្សចំនួន២៩២នាក់ និង៦៧នាក់បាត់ខ្លួន ហើយធ្វើឲ្យទឹកទន្លេហក់ឡើងខ្ពស់ ជន់លិចផ្ទះជាង ៧៣ ០០០ខ្នងនៅភាគខាងជើង ខណៈទីក្រុងហាណូយ ក៏រងគ្រោះធ្ងន់ធ្ងរដែរ។
មិនត្រឹមប៉ុណ្ណឹង ព្យុះនេះ ត្រូវគេប៉ាន់ស្មានថា ក៏បង្កការខាតបង់ទ្រព្យសម្បត្តិរហូតដល់ទៅ ៤០ ទ្រីលានដុង (១.៦ ប៊ីលានដុល្លារ) ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


