ព័ត៌មានជាតិ
រដូវកាលភ្ជុំបិណ្ឌ អ្នកលក់ផ្កាតាមទីអារាម រកប្រាក់កម្រៃបានជាងថ្ងៃធម្មតា
រយៈពេល ១៥ថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដ៏ប្រពៃចំពោះពលរដ្ឋប្រកបរបរលក់ផ្កាតាមវត្តអារាម ដែលអាចរកប្រាក់ចំណូលបានច្រើនជាងថ្ងៃធម្មតា។

រដូវកាលបុណ្យជាតិធំៗមានដូចជា ភ្ជុំបិណ្ឌ ចូលឆ្នាំ ចូលមកដល់ របរលក់ផ្កាមានការលក់ដូរច្រើនជាងថ្ងៃធម្មតា ដោយមានពលរដ្ឋទិញទៅវត្តច្រើន ពេលខ្លះរកផ្កាឈូក ឬផ្កាផ្សេងៗលក់មិនបានផង។
អ្នកស្រី សារ៉ែន បានឲ្យដឹងថា ក្រោយពីទិញផ្កាទៅវត្ត អ្នកស្រីក៏បានទិញដាក់ក្នុងផ្ទះដើម្បីឲ្យមានសិរីសួស្តី។ អ្នកស្រីបន្តថា «ខ្ញុំសង្កេតឃើញអ្នកលក់ផ្កា នៅតាមទីសាធារណៈ ក៏ដូចជាក្នុងទីអារាម និងតាមហាងនានាលក់ដាច់គួរសម ទាំងខ្ញុំទាំងអ្នកផ្សេងៗសុទ្ធតែត្រូវការ ដើម្បីថ្វាយព្រះ និងដាក់តាំងក្នុងផ្ទះរៀងៗខ្លួន ហើយខ្ញុំតែងជួយទិញផ្កាអ្នកដែលលក់ក្នុងទីអារាមមិនដែលខកខាននោះដែរ»។

ខណៈរដូវភ្ជុំបិណ្ឌការលក់ផ្កាសម្រាប់យកទៅថ្វាយព្រះលក់ដាច់ច្រើន តែអ្នកលក់ផ្កាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះនៅទីតាំងលោកតាដំបងក្រញូងបែរជាត្អូញត្អែរថា ប៉ុន្មានថ្ងៃនេះលក់ផ្កាមិនសូវដាច់រហូតផ្កាខ្លះស្រពោនទៅហើយមិនទាន់លក់ដាច់ផង។
ស្ត្រីចំណាស់ម្នាក់ដែលបានមកទិញផ្កាថ្វាយលោកតាដំបងក្រញូង ក៏សង្កេតឃើញដូចការអះអាងដូចស្រ្តីខាងលើ។ តាមស្រ្តីចំណាស់រូបនេះគិតថា «ដោយសារមនុស្សម្នាគេនាំគ្នាទៅវត្តអស់ ខណៈការលក់ផ្កានៅលោកតាដំបងក្រញូងបើមានអ្នកមកបន់ស្រន់ច្រើន ទើបលក់ដាច់ បើគ្មានអ្នកមកបន់ស្រន់ទេ គឺលក់មិនដាច់ទេ»។

នៅក្នុងខេត្តបាត់ដំបង មានវត្តអារាមសរុបចំនួន ៣៨២ កន្លែង ស្ថិតនៅទូទាំង ១៤ ក្រុង-ស្រុកក្នុងនោះមាន៖១-ក្រុងបាត់ដំបង មានចំនួន ២៨ វត្ត, ២- ស្រុកសង្កែ មានចំនួន ៤០វត្ត, ៣- ស្រុកមោងឬស្សី មានចំនួន ៤៧វត្ត, ៤-ស្រុកស្រុកគាស់ក្រឡ មានចំនួន ១២វត្ត, ៥- ស្រុកបាណន់ មានចំនួន ៤០វត្ត, ៦-ស្រុកបវេល មានចំនួន ៣២វត្ត, ៧-ស្រុកសំឡូត មានចំនួន ១៩វត្ត, ៨- ស្រុកភ្នំព្រឹក មានចំនួន ១៦វត្ត, ៩-ស្រុកសំពៅលូន មានចំនួន ១៥វត្ត, ១០- ស្រុកឯកភ្នំមានចំនួន ២៦វត្ត, ១១- ស្រុកថ្មគោល មានចំនួន ២៨វត្ត, ១២- ស្រុកកំរៀង មានចំនួន ១៦វត្ត, ១៣- ស្រុករតនមណ្ឌល មានចំនួន ២៤វត្ត, និងស្រុកទី១៤ ស្រុករុក្ខគិរី មានចំនួន ២៤វត្ត៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


