ព័ត៌មានអន្ដរជាតិ
ជប៉ុនពិចារណាប្រើសឺរ៉ាំងបូមវ៉ាក់សាំងបាន ៧ ដូសចេញពីមួយដប
លោករដ្ឋមន្រ្តីទទួលបន្ទុកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ជប៉ុនបាននិយាយថា រដ្ឋាភិបាលនឹងពិចារណាក្នុងការទទួលយកសឺរ៉ាំងដែលអាចបូមវ៉ាក់សាំងបាន ៧ ដូសចេញពីមួយដប ។

រដ្ឋមន្ត្រីក្រសួងកំណែទម្រង់បទបញ្ជាលោក Kono Taro ដែលជាអ្នកត្រួតពិនិត្យការចាក់វ៉ាក់សាំងផងនោះយោងលើរបាយការណ៍ពីមន្ទីរពេទ្យមួយនៅទីក្រុង Uji City ខេត្ត Kyoto បាននិយាយថា វ៉ាក់សាំងចំនួន ៧ ដូសអាចបូមចេញពីដបវ៉ាក់សាំង Pfizer-BioNTech ប្រសិនបើប្រើសឺរ៉ាំងអាំងស៊ុយលីន ។
បច្ចុប្បន្ននេះមន្ត្រីសុខាភិបាលរបស់ប្រទេសជប៉ុនកំពុងធ្វើការដើម្បីទទួលបានសឺរ៉ាំងពិសេសដែលអាចបូមបាន ៦ ដូសចេញពីមួយដប ខណៈសឺរ៉ាំងធម្មតាអាចបូមបាន ៥ ដូស ។

លោក Kono ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកម្រិតដូសនេះ ។ ប៉ុន្តែគាត់បាននិយាយថាសឺរ៉ាំងចាក់អាំងស៊ុយលីនមានម្ជុលខ្លីដូច្នេះគាត់ចង់ធានាថារាល់ការចាក់អាចត្រូវបានអនុវត្តត្រឹមត្រូវ ។
លោកបានបន្ថែមទៀតថា សឺរ៉ាំងងគួរតែត្រូវបានផ្តល់អាទិភាពដល់អ្នកដែលត្រូវការចាក់អាំងស៊ុយលីន ប៉ុន្តែរដ្ឋាភិបាលអាចនឹងទទួលបាននូវអ្វីដែលមានកម្រិតលើសនេះ ។

ចំណែករដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tamura Norihisa បាននិយាយថា ក្រុមហ៊ុន Pfizer មិនបានបដិសេធនូវលទ្ធភាពដែលសឺរ៉ាំងអាំងស៊ុយលីនអាចបូមបាន ៧ ដូសពីកូនដបនីមួយៗឡើយ ។ គាត់ក៏បាននិយាយផងដែរថា ម្ជុលសឺរ៉ាំងខ្លីដែលពួកគេត្រូវបានប្រើគឺសម្រាប់ការចាក់ក្រោមស្បែក ហើយដូច្នេះពួកគេអាចប្រើបានតែចំពោះអ្នកដែលមានខ្លាញ់តិចតួចប៉ុណ្ណោះ ព្រោះវ៉ាក់សាំងត្រូវតែចាក់ដល់សាច់ដុំ ។
លោកបាននិយាយថា លោកចង់ឲ្យស្ថាប័នវេជ្ជសាស្ត្របន្តប្រើសឺរ៉ាំងតាមលក្ខខណ្ឌដែលពួកគេអាចបញ្ជាក់បានថា ចំនួនវ៉ាក់សាំងគ្រប់គ្រាន់ឈានដល់សាច់ដុំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ព្រោះតែកូវីដ សូម្បីមេក្រុមបងធំល្បីល្បាញនៅជប៉ុន ក៏បាត់បង់ចំណូល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


