ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! កម្ពុជា ស្ថិតក្នុងចំណោមប្រទេសអាស៊ីទាំង២៤ដែលជប៉ុនផ្តល់ជំនួយឥតសំណង សម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ
ក្រសួងការបរទេសជប៉ុនបានឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលក្រុងតូក្យូ នឹងផ្តល់ជំនួយឥតសំណងចំនួន៤.៥ពាន់លានយ៉េន (៤១,៣៣២,២៧៥លានដុល្លារ) តាមរយៈអង្គការអន្តរជាតិមួយ ទៅឲ្យប្រទេសចំនួន២៥នៅក្នុងតំបន់អាស៊ីនិងប្រជុំកោះប៉ាស៊ីហ្វិក ដើម្បីជួយប្រទេសទាំងនោះឲ្យបង្កើតបណ្តាញចែកចាយខ្សែសង្វាក់ត្រជាក់ សម្រាប់ផ្ទុកវ៉ាក់សាំងការពារជំងឺកូវីដ១៩។

យោងតាមកាសែត Bangkok Post បានចុះផ្សាយថា ក្នុងចំណោមប្រទេសទាំងនោះ ក៏មានកម្ពុជាផងដែរ។
យោងតាមក្រសួងបានឲ្យដឹងថា ជំនួយឥតសំណងនេះនឹងត្រូវប្រើប្រាស់ជាមួយកន្លែងស្តុកទុកត្រជាក់ រថយន្តដឹកជញ្ជូននិងឧបករណ៍ផ្សេងទៀតដែលចាំបាច់សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងឲ្យមានស្ថិរភាពនៅក្នុងប្រទេសទាំងនោះ។

ក្រសួងបន្តថា ប្រទេសជប៉ុនមានគោលបំណងជួយធានាការចែកចាយវ៉ាក់សាំង ដល់មនុស្សគ្រប់រូបនិងនៅគ្រប់ជ្រុងនៃប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយក្តីសង្ឃឹមទប់ស្កាត់ជំងឺរាតត្បាតឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ជំនួយនឹងត្រូវបានបញ្ជូនតាមរយៈមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ។

ប្រទេសដែលទទួលបានជំនួយផ្សេងទៀតរួមមាន ឥណ្ឌូនេស៊ី ថៃ ប៊ូតង់ ព្រុយណេ កោះឃូក ទីម័រខាងកើត ហ្វីជី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ មីក្រូណេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ នីអ៊ូ ប៉ាគីស្ថាន ប៉ាពួញូហ្គីណេ សាម័រ ស្រីលង្កាកោះ សូឡូម៉ុន តុងហ្គា ទូវ៉ាលូ វ៉ានូទូនិងវៀតណាម។
ប្រទេសជប៉ុនក៏បានសន្យាផ្តល់ថវិកាជាង១,៩៤៩,៣១៧,៨០០ដុល្លារ ដល់កម្មវិធី Covax ផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ព្រោះតែកូវីដ សូម្បីមេក្រុមបងធំល្បីល្បាញនៅជប៉ុន ក៏បាត់បង់ចំណូល
ចុចអាន៖ មហាសេដ្ឋីជប៉ុន ប្រកាសជ្រើសរើសមនុស្ស៨នាក់ ជិះយានអវកាស រួមដំណើរទៅភពព្រះចន្ទ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


