ព័ត៌មានអន្ដរជាតិ
ព្រោះតែកូវីដ សូម្បីមេក្រុមបងធំល្បីល្បាញនៅជប៉ុន ក៏បាត់បង់ចំណូល
យ៉ាគូសាជាក្រុមអ្នកលេងដែលត្រូវបានគេស្គាល់ថា រកលុយតាមរយៈមធ្យោបាយខុសច្បាប់ដូចជា ល្បែងស៊ីសងនិងជួញដូរគ្រឿងញៀន។
ទោះយ៉ាងណាក៏មានការគ្រប់គ្រងអាជីវកម្មស្របច្បាប់មួយចំនួនដូចជា បើកតូបលក់អាហារដែលលេចធ្លោក្នុងកំឡុងពិធីបុណ្យនិងព្រឹត្តិការណ៍នានា ដែលភាគច្រើនត្រូវបានលុបចោលឬបន្ថយដោយសារតែកូវីដ។

មេក្រុមយ៉ាគូសាម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែត Daily Shincho ថា ចរន្តនៃប្រាក់ចំណូលបានក្លាយជា“ ការបាត់បង់ប្រាក់ចំណូលទាំងស្រុង” ក្នុងកំឡុងពេលមានជំងឺរាតត្បាត។ ជាធម្មតាយើងរកលុយបានច្រើនបំផុត នៅពេលមានមនុស្សទៅទស្សនាទីសក្ការបូជា shrines នៅចុងឆ្នាំនិងចូលឆ្នាំថ្មី។ ប៉ុន្តែបុព្វហេតុឆ្នាំនេះ វាក្លាយជាមិនអាចទៅរួច។

បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ប្រាក់ចំណេញរបស់យើងមានតែមួយភាគបីនៃអ្វីយើងរកបាន។ ចំណែកតូបលក់ម្ហូបអាហារបានធ្លាក់ចុះ ដោយសារតែវិធានការណ៍រដ្ឋាភិបាលប្រឆាំងនិងកូវីដ ហើយមនុស្សដែលទៅទស្សនាទីសក្ការកាន់តែតិចជាងមុន។
មេក្រុមរូបនេះបានបន្ថែមថា“ សូម្បីតែទីសក្ការបូជា Meiji នៅតូក្យូដែលទទួលបានភ្ញៀវទេសចរច្រើនបំផុតក្នុងឱកាសចូលឆ្នាំថ្មី ក៏បានកាត់បន្ថយរយៈពេលនៃការប្រតិបត្តិការរបស់យើងដែរ” ។

ដោយឡែកគេហទំព័រ Soranews24 បានរាយការណ៍ថា ខណៈដែលតូបជាច្រើនត្រូវបានគ្រប់គ្រងដោយអាជីវកម្មក្នុងស្រុក តូបខ្លះត្រូវបានត្រួតពិនិត្យដោយក្រុមយ៉ាគូសាផ្ដាច់មុខ។ ម៉្យាងដោយកត់សំគាល់ឃើញថា សមាជិកជាច្រើនមានវ័យចំណាស់និងមានហានិភ័យក្នុងការឆ្លងវីរុសនេះ ក្រុមខ្លះបានផ្អាកការជួបជុំចុងឆ្នាំនិងចូលឆ្នាំថ្មី ព្រមទាំងលុបចោលពិធីជប់លៀងផឹកស៊ីនិងជៀសពីការងារផ្ទាល់ខ្លួនផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖dailymail
ចុចអាន៖WHO ថា ជំងឺកូវីដ ១៩ នឹងមិនរលាយបាត់នៅឆ្នាំនេះទេ ទោះមានវ៉ាក់សាំងក៏ដោយ
ចុចអាន៖បែកធ្លាយ ឧបករណ៍យោធាមីយ៉ាន់ម៉ា ប្រើបង្ក្រាបបាតុករប្រឆាំងរដ្ឋប្រហារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


