ព័ត៌មានជាតិ
កម្ពុជានឹងទទួលបានការអនុញ្ញាតនាំស្វាយស្រស់ទៅប្រទេសចិនជាផ្លូវការឆាប់ៗ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជានឹងទទួលបានជោគជ័យជាស្ថាពរ ក្នុងការនាំចេញផ្លែស្វាយស្រស់ជាផ្លូវការទៅកាន់ប្រទេសចិនឆាប់ៗ។
ការសម្រេចនេះ ធ្វើឡើងក្នុងជំនូបពិភាក្សា រវាង ក្រុមការងារអគ្គនាយកកសិកម្ម និងភាគីគយចិននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដោយត្រួតពិនិត្យវាយតម្លៃជាក់ស្តែងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ ២០២១។

យោងទៅតាមការពីកគ្រោះយោបល់គ្នាកន្លងមក តាមរយៈសារអេឡិចត្រូនិក និងប្រព័ន្ធវីដេអូពីចម្ងាយ គឺក្រុមការងារទាំងពីរបានសម្រេចជ្រើសយកកសិដ្ឋានស្វាយចំនួន៣ មកត្រួតពិនិត្យគឺ៖
១.កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន UCDL Development Co., Ltd
២.កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Angkor Harvest Co., Ltd
៣. កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Bamin Agriculture Hi-Tech Development Co., Ltd។
ទន្ទឹមនឹងនេះ ចំពោះការវាយតម្លៃរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធ ZOOM នៅលើទីតាំងចំនួន ៤ក្រុមហ៊ុន។

លោក រដ្ឋមន្ត្រីវេង សាខុន បញ្ជាក់ថា មូលហេតុដែលធ្វើឲ្យមានការយឺតយ៉ាវ ក្នុងការនាំចេញស្វាយស្រស់ជាផ្លូវកាទៅកាន់ប្រទេសចិន ដោយសារកម្ពុជា ត្រូវបំពេញលក្ខណ្ឌតម្រូវបឋមចំនួន ៤ ដែលម្ចាស់ចំការស្វាយ និងក្រុមហ៊ុនចង់នាំចេញដូចជា បំពេញតាមលក្ខណ្ឌតម្រូវ ភូតគាមអនាម័យ ចម្ការស្វាយ ទីតាំងវេចខ្ចប់ ឃ្លាំងត្រជាក់ និងកន្លែងធ្វើប្រព្រឹត្តិកម្មភូតគាមអនាម័យ ត្រូវចុះបញ្ជីនៅ ក្រសួងកសិកម្ម ទទួលស្គាល់ដោយ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ហើយទីតាំងវេចខ្ចប់ និងកន្លែងស្តុកទុកផ្លែស្វាយទាំងអស់ត្រូវតែបង្កើតប្រព័ន្ធប្រមូលត្រឡប់មកវិញ ដើម្បីធានាថា ផ្លែស្វាយនាំចេញអាចត្រូវបានតាមដានត្រឡប់មកវិញដល់ចម្ការដែលបានចុះបញ្ជីជាដើម៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


