សុខភាព
ការព្យាបាលតម្រងកែវភ្នែកស្រអាប់ ដោយកាំរស្មី (YAG-Capsulotomy)
ជំងឺភ្នែកឡើងបាយ គឺជាជំងឺដែលកែវភ្នែកភ្លឺថ្លាពីធម្មជាតិរបស់អ្នកប្រែជាស្រអាប់ស ធ្វើឲ្យគំហើញរបស់អ្នកធ្លាក់ចុះស្រវាំងបន្ដិចម្ដងៗ។

ជំងឺភ្នែកឡើងបាយអាចព្យាបាលជាសះស្បើយ តាមរយៈការវះកាត់ និងការប្រើម៉ាស៊ីន Phacoemulsification បូមយកកែវភ្នែកដែលស្រអាប់ចេញ ដោយរក្សាទុកនូវស្រទាប់តម្រងកែវធម្មជាតិរបស់អ្នកជំងឺ ដើម្បីដាក់កែវសិប្បនិម្មិតថ្លាចូលក្នុងតម្រងកែវនេះវិញ។ ក្រោយការវះកាត់ភ្នែកឡើងបាយអ្នកជំងឺអាចមើលឃើញច្បាស់ឡើងវិញ។ តាមការសិក្សាស្រាវជ្រាវនៅលើពិភពលោកក្នុងរយៈពេល ពី២ ទៅ ៥ឆ្នាំ អ្នកដែលបានបកបាយភ្នែករួចហើយអាចមានបញ្ហាស្រទាប់តម្រងកែវធម្មជាតិឡើងស្រអាប់ ដោយធ្វើឲ្យអ្នកមានអារម្មណ៍ថា ដូចមានបាយភ្នែកម្ដងទៀត។ អាការ:ទាំងនោះរួមមានដូចខាងក្រោម៖
-ស្រវាំងភ្នែកជាងមុនបន្តិចម្ដងៗលក្ខណ:ស្រដៀងនឹងមុនពេលបកបាយ
-ចាញ់ពន្លឺថ្ងៃ
-មើលឃើញចំណាំងផ្លាតពន្លឺខុសធម្មតា
-អាចហៀរទឹកភ្នែកពេលត្រូវពន្លឺខ្លាំង


ក្នុងករណីមានរោគសញ្ញាដូចខាងលើ សូមមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ ដើម្បីទទួលការព្យាបាលដោយការបាញ់កាំរស្មីឡេស័រលាងទម្លុះស្រទាប់កែវដែលឡើងស្រអាប់នេះដោយបច្ចេកទេស YAG-Capsulotomy ដើម្បីឲ្យអ្នកជំងឺអាចមើលឃើញច្បាស់ឡើងវិញ។ បច្ចេកទេសនេះជាការព្យាបាលដែលមិនមានការឈឺចាប់ មានប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់ ដោយមានផលប៉ះពាល់តិចតួចបំផុត។ ការព្យាបាលចំណាយពេលត្រឹមតែ ៥ ទៅ ១០នាទី ដោយមិនចាំបាច់មានការវះកាត់ម្តងទៀតនោះទេ។

សូមទំនាក់ទំនងសួរព័ត៌មាន និងប្រឹក្សាយោបល់បន្ថែមចំពោះការពិនិត្យ និងព្យាបាលបញ្ហាស្រទាប់តម្រងកែវស្រអាប់នេះជាមួយវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជាជំងឺរលាកផ្លូវបង្ហូរទឹកនោម!
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


