ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានពីជំនន់រហ័ស និងគ្រោះបំណាក់ដី ចំណែក បាងកក នឹងមានព្យុះភ្លៀងផ្គររន្ទះ
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីទឹកជំនន់រហ័សនិងគ្រោះបំណាក់ដីបន្ថែមទៀតនៅភាគខាងកើតនិងខាងត្បូង ចំណែកឯនៅទីក្រុងបាងកក ក៏នឹងមានព្យុះភ្លៀងលាយឡំផ្គររន្ទះផងដែរ។

តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០២៤, នាយកដ្ឋានឧតុនិយមព្យាករថា ខ្យល់ត្រជាក់ដែលគ្របដណ្តប់លើប្រទេសថៃប៉ែកខាងលើនិងសមុទ្រចិនខាងត្បូង នឹងចាប់ផ្តើមថមថយ ហើយខ្យល់នឹងបក់បោកទៅតំបន់ខាងកើត ខាងត្បូងនិងឈូងសមុទ្រថៃ។
អាស្រ័យហេតុដូច្នេះ តំបន់ទាំងនោះនឹងមានភ្លៀងធ្លាក់ខ្លាំង អាចបង្កទៅជាទឹកជំនន់រហ័ស និងគ្រោះបំណាក់ដី ហើយមិនត្រឹមប៉ុណ្ណឹង សូម្បីទីក្រុងបាងកក ក៏នឹងមានព្យុះភ្លៀងលាយឡំផ្គររន្ទះផងដែរ។

លើសពីនេះអ្នកដើរសមុទ្រត្រូវណែនាំឲ្យផ្អាកចេញទូកសិន ព្រោះថារលកសមុទ្រ Andaman និងឈូងសមុទ្រថៃ អាចធំៗនិងមានកម្ពស់ខ្ពស់។
ការព្រមាននេះ កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយកដ្ឋានធារាសាស្ត្រថៃ បានចេញការព្រមានដល់ប្រជាពលរដ្ឋដែលនៅតាមដងទន្លេចៅប្រាយ៉ា រួមទាំងអ្នកក្រុងបាងកកផងដែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាកម្ពស់ទឹកនឹងហក់ឡើងខ្លាំងហើយស្ថានភាពទឹកជំនន់អាចឈានដល់កម្រិតគ្រោះថ្នាក់នៅសប្តាហ៍នេះ។

អ្នកជំនាញផ្នែកវិស្វកម្មនៅនាយកដ្ឋានបានប្រាប់ទៅ Bangkok Post កាលពីថ្ងៃអាទិត្យទី៦ខែតុលាឆ្នាំ២០២៤ថា កម្រិតទឹកនឹងឡើងខ្ពស់ ដោយសារតែការបើកទំនប់នៅអាងទឹកចៅប្រាយ៉ាខាងលើ ក្នុងខេត្ត Chai Nat។
មន្ត្រីដដែលអះអាងថា អាងនោះនឹងបង្កើនការរំដោះទឹកពី ២ ១៥០ម៉ែត្រគូបក្នុងមួយវិនាទី ទៅដល់ ២ ៤០០ម៉ែត្រគូប ក្នុងមួយវិនាទីនៅសប្តាហ៍នេះ។ ដូច្នេះហើយតំបន់នៅជាប់នោះចាប់ពីស្រុក Sapphaya នៃខេត្ត Chai Nat ទៅដល់ទីក្រុងបាងកក នឹងមានទឹកហូរខ្លាំងហើយជំនន់អាចឈានដល់កម្រិតគ្រោះថ្នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងបាងកក ប្រឈមទឹកជំនន់ ដ៏គ្រោះថ្នាក់ នៅសប្តាហ៍នេះ
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


