ព័ត៌មានជាតិ
អាមេរិកនឹងបន្តផ្តល់ជំនួយបច្ចេកទេសដល់ការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា
លោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងរតនាគារសហរដ្ឋអាមេរិកបានលើកឡើងថារដ្ឋាភិបាលរបស់លោកនឹងស្វែងរកលទ្ធភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ជំនួយបច្ចេកទេសទៅតាមតម្រូវការជាក់លាក់នៅធនាគារជាតិនៃកម្ពុជា (NBC)។

ការលើកឡើងរបស់លោក Robert Kaproth ធ្វើឡើងកាលពីពីថ្ងៃទី៧ កាលដែលលោកបានដឹកនាំ ប្រតិភូក្រសួងរតនាគារសហរដ្ឋអាមេរិកជួបពិភាក្សាជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីប្រធានបទមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសកម្ពុជា រួមទាំងវឌ្ឍនភាព និងប្រសិទ្ធភាពនៃជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC។
លោក Robert Kaproth បានថ្លែងអំពីកិច្ចសហការផ្តល់ការសម្របសម្រួលមួយចំនួនដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមការងារក្រសួង សំដៅស្វែងរកលទ្ធភាពបន្តកិច្ចសហប្រតិបត្តិការលើក្របខណ្ឌជំនួយបច្ចេកទេសទៅតាមតម្រូវការជាក់លាក់នៅធនាគារជាតិនៃកម្ពុជា។ លើសពីនេះ លោកក៏បានជម្រាបសួរពីវឌ្ឍនភាពនៃការធ្វើបដិដុល្លារូបនីយកម្មនៅកម្ពុជាផងដែរ។

លោកស្រីទេសាភិបាលបានថ្លែងអំណរគុណចំពោះការលើកឡើងពីលទ្ធភាពបន្តជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា និងបានជម្រាបជូនអំពីសកម្មភាពលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងគោលដៅគាំទ្រដល់ដំណើរការអនុវត្តន៍គោលនយោបាយរូបិយវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រីក៏បានលើកឡើងពីការវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែករបស់ ធនាគារជាតិនៃកម្ពុជា លើសញ្ញាប័ណ្ណបៃតងផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


