សេដ្ឋកិច្ច
កម្ពុជា-រវ៉ាន់ដា ប្រកាសសហការលើប្រព័ន្ធទូទាត់ឆ្លងដែន
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរវ៉ាន់ដា នៅថ្ងៃទី ២៩ ឧសភា ២០២៦ បានប្រកាសពីកិច្ចសហប្រតិបត្តិការ លើប្រព័ន្ធទូទាត់ឆ្លងដែន សំដៅធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ និងការលើកកម្ពស់ការតភ្ជាប់ផ្នែកហិរញ្ញវត្ថុ ដើម្បីជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។

កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារកណ្តាលទាំងពីរ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ និងការលើកកម្ពស់ការតភ្ជាប់ផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ ដើម្បីជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងប្រទេសរវ៉ាន់ដា។
គំនិតផ្តួចផ្តើមនេះក៏គាំទ្រដំណើរការសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិផងដែរ តាមរយៈការរួមចំណែកលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិក សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលជាការទាញយកផលប្រយោជន៍ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល ក្នុងក្របខ័ណ្ឌភាពជាដៃគូនេះ។

កិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងផ្នែកផ្សេងៗនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ» រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរវ៉ាន់ដា ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ មេសា ឆ្នាំ២០២៣ នៅ រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។
អនុស្សរណៈយោគយល់គ្នានេះគឺជាមូលដ្ឋាននៃ ក្របខ័ណ្ឌសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងគោលដៅជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ នៃប្រទេសទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


