សេដ្ឋកិច្ច
កម្ពុជាមានផែនការអភិវឌ្ឍគម្រោងវិនិយោគលើប្រព័ន្ធដឹកជញ្ជូនចំនួន ១៧៤ មានតម្លៃ ៣៦,៦៨ ប៊ីលានដុល្លារ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងកម្មវិធី «អាហារពេលព្រឹកស្វែងរកដៃគូ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤» នៅថ្ងៃទី ១០ ខែតុលា បានរំលេចអំពីផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្ពុជា ២០២៣-២០៣៣។

ផែនការមេកំណត់បាននូវគម្រោងអាទិភាពចំនួន១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់មានចំនួន៩៤ គម្រោងផ្លូវ ដែកមានចំនួន៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេមានចំនួន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រមានចំនួន២០ គម្រោងផ្លូវអាកាសមានចំនួន១០ គម្រោងប្រព័ន្ធឡូជីស្ទីកមានចំនួន១៥ និងគម្រោងបន្ថែមផ្សេងៗមានចំនួន៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គម្រោងវិនិយោគលើការដឹកជញ្ជូនទាំង ១៧៤ គម្រោង ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ មានតម្លៃវិនិយោគសរុបប្រមាណ ៣៦,៦៨ ប៊ីលានដុល្លារអាមេរិក។
សម្ដេចធិបតី មានប្រសាសន៍ថា៖ «ផែនការមេនេះ បង្ហាញពីកាលានុវត្តភាពពិសេស និងគ្មានដែនកំណត់ សម្រាប់វិនិយោគិនក្នុងតំបន់ និងអន្តរជាតិ ជាពិសេសការពិចារណាទៅលើការអភិវឌ្ឍតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា ក្នុងទសវត្សរ៍ចុងក្រោយនេះ កម្ពុជាតែងតែឈរនៅលំដាប់ខ្ពស់ ក្នុងចំណោមបណ្ដាប្រទេសមានការអភិវឌ្ឍតិចតួច (LDC) ដែលទទួលបានការវិនិយោគពីបរទេសច្រើនជាងគេ។ ការដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជី តាមដានគោលដៅ FDI ដែលលេចធ្លោ ២០២៤ ដោយឈរនៅលំដាប់កំពូលទាំង ៥០ លើពិភពលោកបានគូសបញ្ជាក់អំពីភាពទាក់ទាញរបស់កម្ពុជា សម្រាប់វិនិយោគិនជាសកល។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី កម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំ ខណៈរាជរដ្ឋាភិបាលបានរក្សានូវអភិក្រមដែលគាំទ្រធុរកិច្ច ដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជននៅគ្រប់ដំណាក់កាល នៃប្រតិបត្តិការអាជីវកម្ម។
សម្ដច ហ៊ុន ម៉ាណែត បន្តថា៖ «យើងបានអនុវត្តច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ លទ្ធភាពចូលទៅកាន់ទីផ្សារក្នុងតំបន់ បង្កើតការងារសមរម្យ ការគាំពារសង្គម»៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


