Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាល​ កំពុង​សិក្សា​ប្រែក្លាយ​ព្រលាន​យន្តហោះភ្នំពេញ​​​ទៅ​ជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​តំបន់​

បានផុស

នៅ

សម្ដេច​មហាបវរធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ​មានប្រសាសន៍​ថា ​រាជរដ្ឋាភិបាល​កំពុង​សិក្សា​ប្រែក្លាយ​​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ​ ទៅជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​តំបន់​ ដើម្បី​តភ្ជាប់​ការ​ដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេច ​ហ៊ុន ម៉ាណែត ​បាន​លើកឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវ​ជាតិ​លេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ​ចាប់​ពី​រង្វង់​មូល​ស្គន់ ​ដល់​រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា​ នៅក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​នៅ​ថ្ងៃ​ទី ​៧ ​កក្កដា ២០២៦។​

​រាជរដ្ឋាភិបាល​តែងតែ​ចាត់​ទុក​ “ផ្លូវ” ជា​សរសៃឈាម​នៃ​សេដ្ឋកិច្ច ​ដោយ​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវថ្នល់​, ផ្លូវដែក, ផ្លូវទឹក និង​ផ្លូវ​អាកាស ​ស្រប​តាម​ទិស​ស្លោក “មានផ្លូវ​​ មាន​សង្ឃឹម”។ ​

​អាទិភាពនៃការកសាងផ្លូវ ​បន្ទាប់ពីមនុស្ស ​ជាអាទិភាពសំខាន់​ មនុស្ស ​ផ្លូវ ​ទឹក ភ្លើង​ បច្ចេកវិទ្យា ដែល​ជាអាទិភាព​ការងាររបស់រាជរដ្ឋាភិបាល។​

​សម្ដេចមហាបវរធិបតីថ្លែងថា៖«ផ្លូវ​មិនមែនធ្វើតែផ្លូវគោកទេ ​ហើយផ្លូវគោកក៏មិន​មែនធ្វើតែផ្លូវ​ថ្នល់​មួយដែរ​ ប្រព័ន្ធផ្លូវដែកក៏យើងត្រូវតែពង្រឹង​ និងរៀបចំកសារយៈពេលវែង​ ព្រោះវាជួយក្នុង​ការកកស្ទះទំនិញ ​ដោយ​សារ​​រទេះភ្លើង​អាចដឹកទំនិញបានច្រើន​ ផ្លូវទឹកយើងនឹងបន្តធ្វើ ​អភិវឌ្ឍ​បន្ថែមទៀត​ ជាពិសេសព្រែកជីកហ្វូណ ​ដែលនឹងតភ្ជាប់ទន្លេមេគង្គ ​ទន្លេសាប ​ទៅសមុទ្រ​ ថ្ងៃក្រោយ​កសិផលលែងចាំបាច់ដឹកតាមផ្លូវគោកទៀតហើយ​ គឺអាចចុះទឹកតែម្ដង​»។​

​សម្ដេចបានថ្លែង​បន្ថែមទៀតថា ​កម្ពុជាមានគម្រោងស្ដារទន្លេពីភ្នំពេញ ​ទៅកំពង់ឆ្នាំង ​មួយផ្នែក​មេគង្គ ទៅខេត្តកំពង់ចាម រហូតដល់ខេត្តក្រចេះ ដើម្បីតភ្ជាប់ការដឹកជញ្ជូន។​

​សម្ដេចបានបញ្ជាក់ថា៖ ​«ព្រលានយន្តហោះនៅភ្នំពេញ ​យើង​កំពុង​តែ​ទាក់ទង​រៀបចំធ្វើ​យ៉ាង​ណា​ បង្កើត​ជា​មជ្ឈមណ្ឌលភស្តុភារកម្ម​តំបន់​ប្រសិន​អាច​ធ្វើ​ទៅ​បាន»។

សម្ដេចធិបតីបានណែនាំឱ្យពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ ផ្លូវគោក ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងផ្លូវអាកាស ជាពិសេសគម្រោងធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ) និងខ្សែផ្លូវរថភ្លើងថ្មី (ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ), ​ការគិតគូរអភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែម, គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងតភ្ជាប់ដៃ​ទន្លេ​មេគង្គ/ទន្លេសាប និងផ្លូវសមុទ្រ និងការកសាង​ផែនការ​មេសម្រាប់ផែសមុទ្រ ​ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម