សន្តិសុខសង្គម
រន្ទះបាញ់សម្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ពេលកំពុងភ្ជួរស្រែ
យ៉ាងហោចណាស់ក៏មានយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលពួកគេកំពុងភ្ជួរស្រែក្រោមភ្លៀងរលឹមហើយក៏ត្រូវរន្ទះបាញ់មកតែម្ដង។

យោងទៅលើរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នៃគ្រោះធម្មជាតិនេះបានកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង៣និង១៥នាទីរសៀល ស្ថិតនៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុ គឺមានយុវជនពីរនាក់បានចេញទៅភ្ជួរស្រែ ស្របពេលនោះដែរមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងរលឹមស្រិចៗ ហើយក៏ស្រាប់តែមានរន្ទះបាញ់មកលើពួកគេតែម្ដងដែលលាន់ស្នូរដូចហែកមេឃ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសម្នាក់យ៉ាងធ្ងន់ធ្ងរ។

ជនរងគ្រោះមានឈ្មោះ ឈឿត ខាវ ភេទប្រុស អាយុ១៩ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយឡែកឈ្មោះ ពៅ ស៊ីមិន ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានរន្ទះបាញ់សន្លប់ ក៏ត្រូវបានក្រុមគ្រួសារ និងអ្នកភូមិដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីសង្គ្រោះដែលបច្ចុប្បន្នគឺដឹងខ្លួនវិញហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


