ព័ត៌មានជាតិ
នគរបាលទាំង១០៥ប៉ុស្តិ៍រដ្ឋបាលទូទាំងភ្នំពេញបានបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈដល់ពលរដ្ឋ
នគរបាលជំនាញស្ថិតិ ក៏ដូចជាអត្តសញ្ញាណកម្មនៅតាមបណ្ដាអធិការដ្ឋានទាំង១៤ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលទាំង១០៥ នៅតែបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋជាប់ជាប្រចាំ ដើម្បីផ្ដល់សេវាដល់ពលរដ្ឋដែលមានតម្រូវការចាំបាច់ បានទាន់ពេលវេលា និងលឿនរហ័ស។

ជាក់ស្ដែង អនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និង១០៥ប៉ុស្តិ៍រដ្ឋបាលបានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ (ក៤) សៀវភៅស្នាក់នៅ (ក២)។

ក្នុងនោះ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ រយៈពេល១ថ្ងៃពេញ នគរបាលបានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៧៤៧នាក់ (ផ្តល់ឡើងវិញចំនួន៦២១នាក់ និងផ្តល់ថ្មីចំនួន១២៦នាក់) និងផ្តល់សៀវភៅស្នាក់នៅថ្មី ១២គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ ២៩គ្រួសារ ផ្តល់សៀវភៅគ្រួសារថ្មី ៨គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ ៦គ្រួសារ។
ប្រជាពលរដ្ឋដែលមកទទួលសេវា ទាំងចាស់ ទាំងក្មេង បានសម្ដែងក្ដីរីករាយ ព្រោះមានមន្រ្តីនគរបាលចាំទទួលបម្រើសេវាបានល្អ ផ្ដល់ព័ត៌មានជាក់ច្បាស់ដល់ពលរដ្ឋ និងលឿនរហ័សផងដែរ។

សូមបញ្ជាក់ថា កន្លងមក អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏តែងតែក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានឲ្យមានកម្លាំងចេញល្បាតជាប់ជាប្រចាំដើម្បីរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណះផងដែរ។ ហើយជាពិសេសត្រូវមានកម្លាំងនគរបាលជំនាញប្រចាំការជាប់ជាប្រចាំដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរផងដែរ៕
អត្ថបទ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


