ព័ត៌មានជាតិ
២ឆ្នាំ មន្ត្រីបានផ្តល់សៀវភៅស្នាក់នៅថ្មីដល់ពលរដ្ឋជាង១០ម៉ឺនក្បាល និងបំបែកសៀវភៅគ្រួសារជាង៤ម៉ឺនក្បាល
ក្នុងរយៈពេល២ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ មន្រ្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានផ្ដល់សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួនជាង ១០ម៉ឺនក្បាល និងបំបែកសៀវភៅគ្រួសារថ្មីចំនួនជាង ៤ម៉ឺនក្បាល។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ការផ្ដល់ជូនសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់ប្រជាពលរដ្ឋនេះ លោក ទូច សុខៈ បានឱ្យដឹងថា បើយោងតាមរបាយការណ៏របស់នាយកដ្ឋានអត្តសញ្ញាណ បានផ្តល់សៀវភៅស្នាក់នៅថ្មីចំនួន១៣២ ៥១២ក្បាល បានបំបែកសៀវភៅគ្រួសារថ្មីចំនួន៤៣ ៧៤៤ក្បាល និងទុតិយតា១១៦ ៦៩៩ក្បាល ផ្តល់សៀវភៅគ្រួសារថ្មីចំនួន១០០ ០៤៩ក្បាល បំបែកសៀវភៅគ្រួសារថ្មីចំនួន ៣៣ ៧៨៦ក្បាល ធ្វើទុតិយតាចំនួន៨៧ ៧៨៥ក្បាល ។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ ការផ្តល់សៀវភៅស្នាក់នៅបានចំនួន ៣ ៣៩៨ ៨៥៧ក្បាល ធ្វើទុតិយតាចំនួន ៧០៩ ៦៣៧ក្បាល និងផ្តល់សៀវភៅគ្រួសារសរុប ៣ ៣៩៨,៨៥៧ក្បាល ទុតិយតាចំនួន ៤៤២,០០៨ក្បាល។

លោក ទូច សុខៈ បានបញ្ជាក់ទៀតថា ចំពោះការបញ្ចូលទិន្ន័យចុះបញ្ជីទៅក្នុងប្រព័ន្ធកុំព្យូទ័រ ក្នុងនោះរួមមាន ខេត្តកែប កំពត និង១៤សង្កាត់នៃរាជធានីភ្នំពេញ រួមមាន សៀវភៅស្នាក់នៅចំនួន ៣,៧៦៧គ្រួសារ មានមនុស្ស ១៥,៧៩៦នាក់ ស្រី៨,០៣០នាក់។ សៀវភៅគ្រួសារចំនួន ១,១១៥គ្រួសារ មានមនុស្ស ៤,៤៧០នាក់ ស្រី២,៣០២នាក់។ បើបូកយោង គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ការបញ្ចូលសៀវភៅស្នាក់នៅក្នុងប្រព័ន្ធបានចំនួន១៦,៧៦៣គ្រួសារ និងសៀវភៅគ្រួសារបានចំនួន ៦,៧៧០គ្រួសារ។
លោក ថា ដោយអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល គឺលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមមហាផ្ទៃ បានលើកកម្ពស់គុណភាពសេវាសាធារណៈ គឺជាអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលត្រូវអនុវត្តពីដើមនីតិកាលទី៧ ស្របតាមទស្សនៈ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


